ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៧
យោងតាមច្បាប់ថ្មីមួយដែលអនុម័តដោយសភាបានឲ្យដឹងថាប៉ូលិសរបស់ប្រទេសអាល្លឺម៉ង់អាចលួចជ្រៀតចូលប្រព័ន្ធនៅក្នុងកម្មវិធីផ្ញើសារ Messenger ដូចជាកម្មវិធី WhatsApps ដោយប្រើប្រាស់ “state trojans” ដើម្បីចាប់យកការសន្ទនារបស់អ្នកប្រើប្រាស់មុនពេលដែលសារទាំងនោះ Encrypted នៅលើឧបករណ៍ប្រើប្រាស់របស់ពួកគេ។ ច្បាប់ថ្មីនេះអនុញ្ញាតអោយប៉ូលិសស៊ើបអង្កេតប្រើប្រាស់ “state trojans” ដើម្បីលួចជ្រៀតចូលប្រព័ន្ធរបស់ស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័ររបស់ជនសង្ស័យ ហើយពួកគេអាចចូលទៅប្រប្រាស់សារឆ្លើយឆ្លងជាអក្សរ វីដេអូ និងទិន្នន័យឯកជនជាច្រើនទៀត នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់។ “state trojans” អាចឆ្លងកាត់ការ Encryption ទៅលើសេវាកម្មផ្ញើសារជាច្រើនដូចជា WhatsApp ដោយសារតែវាអាចចូលទៅដំណើរការទិន្នន័យដោយផ្ទាល់ចេញពីប្រភពដើមមុនពេលដែលវាត្រូវការពារសុវត្ថិភាពនៅក្នុងកម្មវិធីផ្ញើសារ Messengers។ CDU/CSU និងគណបក្ស Social Democrats គាំទ្រទៅលើការអនុម័តរបស់សភានេះដោយអះអាងថា វិធានការនេះពិតជាធានាចំពោះការស្ថាបនានីតិវិធីព្រហ្មទណ្ឌកាន់តែមានប្រសិទ្ធិភាពខ្លាំងជាងមុន។ ចំណែកគណបក្ស Greens and the Left Party បដិសេធទៅលើការអនុម័តនេះ។ ច្បាប់ថ្មីនេះនឹងអនុញ្ញាតឲ្យទីភ្នាក់ងារអនុវត្តន៍ច្បាប់អាល្លឺម៉ង់ទទួលបានច្បាប់ចម្លង Hard Drive របស់ឧបករណ៍បច្ចេកវិទ្យានេះឬការស្វែងរកតាម Remote នៅក្នុងករណីជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានអាល្លឺម៉ង់រាយការណ៍ថាការប្រើប្រាស់ “state malware” នឹងមិនត្រូវកំណត់ជាសកម្មភាពពាក់ព័ន្ធទៅនឹងអំពើភេរវកម្មនោះទេ។ ការឃ្លាំមើលលើការទំនាក់ទំនងដែល Encrypted គឺផ្តោតទៅលើការគេចពន្ធ ការជួញដូរគ្រឿងញៀន និងការក្លែងបន្លំល្បែងភ្នាល់កីឡាដែលគេចាត់ទុកថាជាអំពើស្របច្បាប់នៅក្រោមច្បាប់ថ្មីនេះ។ រហូតមកទល់ពេលនេះការអនុវត្តន៍ច្បាប់របស់អាល្លឺម៉ង់គឺត្រឹមតែការលួចស្តាប់ខ្សែអាត់នៃការទំនាក់ទំនង SMS របស់ជនសង្ស័យ និងការសន្ទនាតាមទូរស័ព្ទនៅក្នុងករណីពិសេសណាមួយ។ ការពិនិត្យមើលទៅលើសារតាមរយៈសេវាកម្ម Encrypted Services នេះត្រូវហាមឃាត់ដោយច្បាប់។ កម្មវិធី WhatsApp បាន Update សេវាកម្មរបស់ខ្លួននៅក្នុងខែមេសាកាលពីឆ្នាំមុនទៅជា “end-to-end” encryption ដោយដំណើរការ “ការចាក់សោរ” ដើម្បីធានាការទំនាក់ទំនងរវាងអ្នកប្រើប្រាស់ឯកជន និងការជជែកជាក្រុម។ ការតស៊ូមតិចំពោះការកែប្រែទៅលើច្បាប់ថ្មីនេះ រដ្ឋាភិបាលអាល្លឺម៉ង់អះអាងថាខ្លួននឹងជួយអាជ្ញាធរទៅលើការដោះស្រាយការគំរាមកំហែងសន្តិសុខនេះ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Thomas de Maiziere និយាយថា “យើងតែងតែឃើញឧក្រិដ្ឋជនជាច្រើនប្រាស្រ័យទំនាក់ទំនងគ្នាតាមរយៈវិធី Encrypted។ Encryptions ការពារទៅលើការទំនាក់ទំនងឯកជន ប៉ុន្តែវាក៏ជាឱកាសសម្រាប់ក្រុមឧក្រិដ្ឋជនផងដែរ”។ លោក Michael Frieser អ្នកជំនាញគោលនយោបាយផ្ទៃក្នុងនៃគណបក្ស CSU និយាយថា “នេះគឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុត។ ការអនុវត្តន៍ច្បាប់នេះនឹងជួយឲ្យយើងមានសុវត្ថិភាព”៕