មនុស្ស៦នាក់ស្លាប់ និង៣១នាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកទេសចរនៅក្នុងជលដ្ឋានរបស់សាធារណរដ្ឋកូឡុំប៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៧

កងកម្លាំងអាកាសចររបស់សាធារណរដ្ឋកូឡុំប៊ីបញ្ជាក់ថាទូកទេសចរណ៍មួយគ្រឿងដែលដឹកមនុស្សប្រមាណជា១៦០នាក់បានលិចនៅក្នុងអាងស្តុកទឹក Penol ស្ថិតនៅភាគពាយព្យនៃប្រទេសនេះ ហើយប្រតិបត្តិការរុករកកំពុងដំណើរការ។ ប្រធានាធិបតីលោក Juan Manuel Santos បានបញ្ជាក់ថាមនុស្ស៦នាក់ស្លាប់នៅក្នុងគ្រោះមហន្តរាយនេះបន្ទាប់ពីលោកបានទស្សនាទីតាំងសោកនាដកម្មនេះ។ លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមទៀតថាក្រុមអ្នកជួយសង្គ្រោះជួយសង្គ្រោះមនុស្ស១២២នាក់ខណៈដែលអ្នកដំណើរ៣១នាក់ទៀតបាត់ខ្លួន។ នាយកដ្ឋានបង្ការគ្រោះមហន្តរាយ (DAPARD) បានរាយការណ៍ថាមនុស្ស៩នាក់ស្លាប់ និង២៨នាក់បាត់ខ្លួននៅឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអាទិត្យវេលាម៉ោង២រសៀលម៉ោងនៅក្នុងស្រុក។ បន្ថែមពីនេះអាជ្ញាធរកូឡុំប៊ីពុំទាន់បញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យទូកដឹកភ្ញៀវទេសចរណ៍នេះលិចនៅឡើយទេ។ គួរបញ្ជាក់ថា​បើតាមអាជ្ញាធរកូឡុំប៊ីបានឲ្យដឹងថាមនុស្ស២៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និង១៣នាក់កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here