ក្រុមរដ្ឋអ៊ីស្លាមសម្លាប់ជនស៊ីវិល៧នាក់នៅជិតខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៧

សារព័ត៌មាន Alsumaria រាយការណ៍កាលពីថ្ងៃអាទិត្យដែលចេញពីប្រភពក្នុងខេត្ត Kirkuk បានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមសម្លាប់ជនស៊ីវិល៧នាក់នៅភាគនិរតីនៃខេត្តនេះ បន្ទាប់ពីការសូត្រក្នុងពិធីបុណ្យ Eid របស់សាសនាអ៊ីស្លាមបានបញ្ចប់។ ប្រភពដដែលនេះបានឲ្យដឹងទៀតថាតុលាការ Sharia របស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងស្រុក Hawija បានកាត់ទោសប្រហារជីវិតជនស៊ីវិល៧នាក់ ដោយចោទប្រកាន់ពីបទសហការជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ហើយការប្រហារជីវិតនេះធ្វើឡើងជាសាធារណៈនៅពេលព្រឹកបន្ទាប់ពីការសូត្រមន្តក្នុងពិធីបុណ្យ Eid បញ្ចប់។ ប្រភពដទៃទៀតក្នុងលក្ខខណ្ឌអនាមិកបានឲ្យដឹងទៀតថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានកាត់សាកសពជនស៊ីវិលជាបំណែកតូចៗរួចច្រកចូលក្នុងថង់ប្លាស្ទិកហើយបោះចោលទៅក្នុងតំបន់ភាគខាងត្បូងជាយក្រុង Hawija។ គួរឲ្យកត់សម្គាល់ថាក្រុមរដ្ឋឥស្លាមនៅតែបន្តគ្រប់គ្រងស្រុក Hawija និងតំបន់ al-Rashad តំបន់ al-Abbasi តំបន់ al-Zab និងតំបន់ al-Riyad ដែលចាត់ទុកថាជាបន្ទាយដ៏រឹងមាំរបស់ក្រុមនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here