វិបត្តិនៅ Venezuela៖ ការវាយប្រហារទម្លាក់គ្រាប់បែកពីឧទ្ធម្ភាគចក្រទៅលើតុលាការកំពូល

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៧

ឧទ្ធម្ភាគចក្រមួយគ្រឿងព្យាយាមទម្លាក់គ្រាប់បែកនៅតុលាកំពូលដែលទង្វើនេះលោកប្រធានាធិបតី Nicolas Maduro ហៅថាជាអំពើរវាយប្រហារភេវរកម្ម។ រដ្ឋាភិបាលមានប្រសាសន៍ថាប៉ូលិសម្នាក់បានបើកឧទ្ធម្ភាចក្រលើរាជធានី Caracas និងទម្លាក់គ្រាប់បែកដៃជាច្រើនគ្រាប់។ យោងតាមឃ្លីបវីដេអូរលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញពីឧទ្ធម្ភាចក្រមួយគ្រឿងហោះជុំវិញទីក្រុងមុនពេលបំពងសម្លេងខ្លាំងៗ។ មន្រ្តីប៉ូលិសម្នាក់ដែលបញ្ជាឧទ្ធម្ភាគចក្របានហៅខ្លួនឯងថា Oscar Perez បង្ហាញខ្លួននៅលើបណ្តាញ Instagram អមដោយបុរសដែលប្រដាប់អាវុធ និងពាក់ម៉ាស់នៅក្នុងឯកសណ្ឋានកម្លាំងប្រដាប់អាវុធ។ Oscar Perez បានចេញសេចក្តីថ្លែងការណ៍ជាវីដេអូរមួយថ្កោលទោសរដ្ឋាភិបាល។ លោកប្រធានធិបតី Nicolas Maduro មានប្រសាសន៍ថា គ្រាប់បែកដៃទាំងនោះគឺទម្លាក់ដើម្បីធ្វើការវាយប្រហារ ហើយគាត់បានសន្យាថានឹងឲ្យកម្លាំងសន្តិសុខចាប់ខ្លួនអ្នកទម្លាក់គ្រាប់បែកឲ្យបាន។ ករណីទម្លាក់គ្រាប់បែកដៃនេះពុំមានអ្នកណារងរបួសឬស្លាប់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here