ការប្រមាញ់នៅតែបន្តបន្ទាប់ពីមានឧប្បត្តិហេតុចាក់សម្លាប់នៅផ្សារទំនើបមួយក្នុងទីក្រុង Toronto

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៧

ប៉ូលិសបានឲ្យដឹងថាក្មេងជំទង់ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងឧប្បត្តិហេតុចាក់សម្លាប់មួយនៅខាងក្នុងមជ្ឈមណ្ឌលផ្សារទំនើប Yorkdale ក្នុងទីក្រុង Toronto ប្រទេសកាណាដា។ ជនសង្ស័យ៤នាក់ត្រូវគេជឿជាក់ថាកំពុងលាក់ខ្លួននៅក្នុងផ្សារទំនើបនៅឡើយ។ សារព័ត៌មាន CTV News រាយការណ៍ថាក្មេងជំទង់ដែលរងរបួសយ៉ាងធ្ងន់ធ្ងរនោះត្រូវគេចាក់កាលពីល្ងាចថ្ងៃចន្ទនៅច្រកចូលរោងភាពយន្តក្នុងបរិវេណផ្សារទំនើប។ ប៉ូលិសកំពុងស្វែងរកជនសង្ស័យ៤នាក់ដែលយ៉ាងហោចណាស់២នាក់ជាបុរសជនជាតិស្បែកខ្មៅ។ មន្ត្រីប៉ូលិសនិយាយថាបុរស និងស្ត្រីម្នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here