ប្រធានាធិបតីស៊ីរីធ្វើទស្សនកិច្ចនៅមូលដ្ឋានអាកាសរបស់រុស្ស៊ី

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៧

ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ធ្វើដំណើរទៅកាន់មូលដ្ឋានអាកាសរុស្ស៊ីនៅតំបន់ Hmeymim ភាគខាងលិចប្រទេសស៊ីរីកាលពីថ្ងៃអង្គារនេះ។ នេះជាការធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់មូលដ្ឋានយន្តហោះរុស្ស៊ីដែលគាំទ្រដល់កិច្ចប្រឹងប្រែងសង្គ្រាមរបស់លោក។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA រាយការណ៍ពីររូបថត​ដែលបានផ្សព្វផ្សាយបង្ហាញពីមេដឹកនាំស៊ីរីស្ថិតនៅក្នុងកាប៊ីនយន្ដហោះចម្បាំង Sukhoi SU-35 របស់រុស្ស៊ី និងការត្រួតពិនិត្យរថពាសដែកនៅមូលដ្ឋានក្បែរទីក្រុង Latakia ដោយអមដំណើរដោយនាយឧត្តមសេនីយ៍ Valery Gerasimov។ មូលដ្ឋានទ័ពនេះគឺជាចំណុចស្នូលនៃកិច្ចប្រឹងប្រែងខាងយោធារបស់ទីក្រុងម៉ូស្គូក្នុងការគាំទ្រលោក Assad ចាប់តាំងពីឆ្នាំ២០១៥ នៅពេលដែលកងកម្លាំងអាកាសរុស្ស៊ីបានចាប់ផ្តើមទម្លាក់គ្រាប់បែកទៅលើក្រុមបះបោរដែលកំពុងគំរាមកំហែងដល់ការក្តាប់អំណាចរបស់លោក Assad ហើយអ៊ីរ៉ង់ក៏មានការគាំទ្រដល់លោក Assad ក្នុងការធ្វើសង្គ្រាមនេះផងដែរ។ គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃនេះលោក Assad បានធ្វើដំណើរទៅ​កាន់តំបន់ភាគខាងជើងទីក្រុងដាម៉ាសដែលជាការធ្វើដំណើរដ៏កម្រមួយក្នុងតំណែងជាប្រធា​នាធិបតីរបស់លោក។ កាលពីថ្ងៃអាទិត្យរូបលោកបានសម្តែងការអធិស្ថានរបស់លោកក្នុងពិធីបុណ្យ Eid របស់សាសនាអ៊ីស្លាមក្នុទីក្រុង Hama ដែលជាលើកដំបូងដែលរូបលោកទៅធ្វើទស្សនកិច្ចនៅទីក្រុងនេះចាប់តាំងពីចាប់ផ្តើមមានជំលោះមក។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក៏បានរាយការណ៍កាលពីថ្ងៃអង្គារនេះផងដែរថាលោក Assad បានទៅសួរសុខទុក្ខទាហានដែលរងរបួសនៅតំបន់ជនបទ Hama ដែលអមដំណើរដោយភរិយារបស់លោកគឺលោកស្រី Asma៕

LEAVE A REPLY

Please enter your comment!
Please enter your name here