កងទ័ពហ្វីលីពីនបោសសម្អាតទីក្រុង Marawi

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៧

យោធាហ្វីលីពីនរកឃើញសាកសពជនស៊ីវិល៥នាក់ក្នុងចំណោមសាកសពសរុបចំនួន១៧នាក់ដែលស្លាប់នៅក្នុងទីក្រុង Marawi។ ចំនួនជនស៊ីវិលដែលស្លាប់ក្នុងការប្រយុទ្ធមានទៅដល់២៧នាក់ដែលនេះជាលើកទី១ហើយដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រើយុទ្ធសាស្រ្តដ៏សាហាវឃោឃៅដោយប្រើប្រាស់ជនស៊ីវិលទាំងនេះជាទាសករផ្លូវភេទ។ អាជ្ញាធរមានការព្រួយបារម្ភថាចំនួននៃការស្លាប់របស់ជនស៊ីវិលអាចនឹងកើនឡើងបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថាចំណាប់ខ្មាំងជនស៊ីវិលដែលជាប់នៅក្នុងទីក្រុងនេះត្រូវបង្ខំឲ្យធ្វើជាទាសករដោយពួកសកម្មប្រយុទ្ធ ដោយខ្លះត្រូវបង្ខំឲ្យធ្វើជាចោរលួចរបស់ ខ្លះត្រូវឲ្យទៅប្រយុទ្ឋប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល និងខ្លះទៀតត្រូវបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here