ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៧
កងកម្លាំងដែលដឹកនាំដោយអាមេរិកនិយាយថាពួកគេឡោមព័ទ្ធពួកសកម្មប្រយុទ្ធឧទ្ទាមនៅក្នុងទីក្រុង Raqqa ប្រទេសស៊ីរី។ ក្រុមឧទ្ទាម IS រឹបអូសយកទីក្រុង Raqqa កាលពីឆ្នាំ២០១៤ និងបង្កើតព្រំដែនដោយខ្លួនឯងនៅទីនោះ។ ក្រោយមកក្រុមកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានសម្រុកវាយដណ្តើមយកក្រុងនោះកាលពីខែវិច្ឆិកា ហើយបានវាយលុកម្តងទៀតកាលពីពេលថ្មីនេះនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។ កម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលមានទំនាក់ទំនងជាមួយកម្លាំងឃើដ និងអារ៉ាប់និយាយថាពួកគេបានបិទផ្លូវរត់គេចខ្លួនរបស់ក្រុមឧទ្ទាមនៅភាគខាងត្បូង។ ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្សស៊ីរីបញ្ជាក់បន្ថែមថាផ្លូវចុងក្រោយសម្រាប់ការចាកចេញពីទីក្រុងត្រូវកាត់ផ្តាច់។ លោក Col Ryan និយាយថាកម្លាំង (SDF) ដណ្តើមតំបន់មួយចំនួនចម្ងាយ១៩.៤គីឡូម៉ែត្របួនជ្រុងពីក្រុមឧទ្ទាម និងតំបន់ជុំក្រុង Raqqa ក្នុងសប្តាហ៍នេះ។ គេជឿថាមានមនុស្សដល់ទៅ១០០,០០០នាក់ជាប់នៅក្នុងការប្រយុទ្ធនេះ។ ក្រៅពីនេះមានសកម្មប្រយុទ្ធរហូតដល់ទៅ៤០០០នាក់ឈរជើងកាន់កាប់ក្នុងទីក្រុង Raqqa៕
![](https://i0.wp.com/www.cdn.nctc.gov.kh/2017/06/Raqqa-30-06-17.jpg?resize=570%2C380)