ការប្រយុទ្ធគ្នានៅទីក្រុង Marawi ៖ មនុស្សប្រមាណជា៤០០,០០០នាក់ផ្លាស់ប្តូរទីលំនៅ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

មន្រ្តីអាជ្ញាធរបញ្ជាក់នៅថ្ងៃសៅរ៍ទី១ ខែកក្កដានេះថាក្រុមសកម្មប្រយុទ្ធជ្រុលនិយមដែលកាន់កាប់តំបន់នៅភាគខាងត្បូងប្រទេសហ្វីលីពីនបង្ខំឲ្យមនុស្សប្រមាណជា៤០០,​០០០នាក់គេចចេញពីលំនៅដ្ឋានរបស់ពួកគេខណៈដែលមានការព្រមានទៅលើជំងឺ និងការប៉ះទង្គិចផ្លូវចិត្តក្នុងចំណោមជនភៀសខ្លួន។ ទីក្រុង Marawi ត្រូវគេចាត់ទុកជារដ្ឋធានីមូស្លីមក្នុងប្រទេសហ្វីលីពីន ហើយទីនេះបានក្លាយជាទីក្រុងខ្មោចក្រោយពេលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបើកការវាយប្រហារកាន់កាប់ទីក្រុងនេះនៅថ្ងៃទី២៣ ខែមិថុនា។ រយៈពេល១ខែនេះ រដ្ឋាភិបាលហ្វីលីពីនដាក់ពង្រាយយន្តហោះប្រយុទ្ធ ឧទ្ធម្ភាគចក្រវាយប្រហារ និងរថពាសដែកដើម្បីកំទេចពួកសកម្មប្រយុទ្ធដែលជាសមាជិកនៃក្រុម Maute។ ការប្រយុទ្ធគ្នានេះបណ្តាលឲ្យមនុស្ស៤០០​នាក់ស្លាប់ ខណៈដែលក្រុមសកម្មប្រយុទ្ធ Maute នៅតែបន្តកាន់កាប់ផ្នែកជាច្រើនរបស់ទីក្រុងនេះដោយសារតែពួកគេប្រើប្រាស់ក្រុមអ្នកលបបាញ់ និងឧបករណ៍បំផ្ទុះគ្រាប់បែកដើម្បីទប់នឹងកម្លាំងរដ្ឋាភិបាល។ យោងតាមតួលេខពីនាយកដ្ឋានសុខុមាលភាពសង្គមបានឱ្យដឹងថាក្នុងចំនោមជនភៀសខ្លួនប្រមាណជា៣៨៩,៣០០នាក់ មានមនុស្សប្រមាណជា៧០,៣៨០នាក់ត្រូវបញ្ជូនទៅមជ្ឈមណ្ឌលជម្លៀសខ្លួនរបស់រដ្ឋាភិបាលចំនួន៧៩កន្លែងផ្សេងៗគ្នាខណៈដែលមនុស្សនៅសល់រត់ទៅជ្រកកោនជាមួយសាច់ញាតិរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថាមន្រ្តីជួយសង្គ្រោះពេលនេះកំពុងតស៊ូដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួននេះ ហើយកងកម្លាំងជាច្រើនរបស់ហ្វីលីពីននៅបន្តការវាយប្រហារតាមអាកាស និងកាំភ្លើងធំដើម្បីប្រឆាំងទៅនឹងពួកសកម្មប្រយុទ្ធផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here