កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់មេដឹកនាំកំពូលរបស់ពួកសកម្មប្រយុទ្ធក្នុងការប្រយុទ្ធគ្នានៅតំបន់កាស្មៀរ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០១៧

ប៉ូលិស និងកងកម្លាំងយោធានិយាយថាកងកម្លាំងសន្តិសុខឥណ្ឌាបាញ់សម្លាប់មេដឹកនាំកំពូលរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលសម្លាប់មន្រ្តីប៉ូលិស៦នាក់នៅក្នុងការបាញ់ប្រហាររយៈពេល៧ម៉ោងនៅក្នុងតំបន់ជម្លោះកាស្មៀរកាលពីថ្ងៃសៅរ៍។ Bashir Ahmad ឈ្មោះក្រៅហៅថា Bashir Lashkari ស្ថិតនៅក្នុងបញ្ជីចាប់ខ្លួនរបស់ប្រទេសឥណ្ឌាដែលមានតម្លៃខ្លួនដល់ទៅ១លានរ៉ូពី (១១,៩០៤ផោន)។ ប៉ូលិសនិយាយថា Bashir Ahmad សម្លាប់មន្ត្រីប៉ូលិស៦នាក់នៅក្នុងការវាយឆ្មក់មួយកន្លែងនៅក្នុងស្រុកមួយភាគខាងត្បូងទីក្រុង Anantnag កាលពីខែមុននេះ។ ពួកសកម្មប្រយុទ្ធម្នាក់ទៀតដែលស្ថិតនៅក្នុងបញ្ជីរបស់ប៉ូលិសដែរនោះមានឈ្មោះថា Azad Malik ត្រូវគេសម្លាប់នៅក្នុងប្រតិបត្តិការយោធា និងប៉ូលិសនៅក្នុងភូមិ Dailigam ផ្នែកមួយនៃទីក្រុង Anantnag។ ជនស៊ីវិល២នាក់ស្លាប់នៅក្នុងការប៉ះទង្គិចនេះ ហើយមនុស្ស១៧នាក់ផ្សេងទៀតត្រូវជាប់នៅក្នុងផ្ទះមួយជាមួយនឹងពួកសកម្មប្រយុទ្ធ ក្រោយមកពួកគេក៏ត្រូវបានជួយសង្គ្រោះ។ ពួកសកម្មប្រយុទ្ធ២នាក់ដែលស្លាប់នៅក្នុងជម្លោះនេះគឺជាសមាជិករបស់ក្រុមរដ្ឋឥស្លាម Lashkar-e-Taiba (LeT)។ គួរបញ្ជាក់ផងដែរថាឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានថាបានបណ្តុះបណ្តាល និងដឹកនាំពួកសកម្មប្រយុទ្ធ ហើយជួយពួកគេឆ្លងកាត់ព្រំដែនខ្សែបន្ទាត់ត្រួតត្រាដែលបែងចែកតំបន់កាស្មៀ។ ចំណែកប្រទេសប៉ាគីស្ថានបានបដិសេធការចោទប្រកាន់នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here