ភ្នាក់ងារសេវាសុវត្ថិភាពអ៊ុយក្រែន៖ រុស្ស៊ីនៅពីក្រោយការវាយប្រហារតាមអ៊ីនធើណែត

0

ប្រភព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

ប្រទេសអ៊ុយក្រែនបានឲ្យដឹងថាពួកគេមានភស្តុតាងបញ្ជាក់ថារុស្ស៊ីជាប់ពាក់ព័ទ្ធទៅនឹងការវាយប្រហារលើបណ្តាញអ៊ីនធើណែតដែលកំណត់គោលដៅលើជំនួញជុំវិញពិភពលោក។ អង្គភាពសេវាសុវត្ថិភាពប្រទេសឈ្មោះក្រុម SBU និយាយថាពួកគេមានទិន្ន័យដែលចង្អុលបង្ហាញថាប្រទេសរុស្ស៊ីមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើបណ្តាញអ៊ីនធើណែតនៅរដ្ឋ Kiev កាលពីខែធ្នូ។ ប្រទេសអ៊ុយក្រែនជាប្រទេសមួយក្នុងចំណោមប្រទេសដែលរាយការពីមេរោគអ៊ីនធើណែតកាលពីថ្ងៃអង្គារមុនពេលមេរោគអ៊ីនធើណែតទាំងនោះរីករាលដាល។ ប្រទេសម៉ូស្កូបានបដិសេធថាខ្លួនពុំមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ហើយបន្ថែមថាការចោទប្រកាន់នោះគ្មានមូលដ្ឋានទេ។ មេរោគអ៊ីនធើណែតដែលបង្អាក់ផ្នែកព័ត៌មានវិទ្យាទូរទាំងសាកលលោកបានផ្ទុះឡើង ហើយមានមេរោគទាមទារឲ្យអ្នកបង់ប្រាក់ដោយទូរទាត់បែបឌីជីថល Bitcoin ដែលមិនអាចទុកចិត្តបាន។ ទោះជាយ៉ាងណាការវាយប្រហារទាំងនេះបានកើតឡើងចំពោះក្រុមហ៊ុនធំៗនៅរុស្ស៊ីផងដែរ ហើយយោងតាមការស្រាវជ្រាវផ្នែកសន្តិសុខសុវត្ថិភាពមួយចំនួនរបស់ប្រទេសរុស្ស៊ីបានបញ្ជាក់ឲ្យដឹងថាប្រទេសម៉ូស្កូ ពុំមានជាប់ពាក់ព័ទ្ធទៅនឹងករណីវាយប្រហារនេះទេ។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ក្រុម SBU និយាយថាទិន្ន័យប្រមូលបានពីក្រុមហ៊ុនប្រឆាំងមេរោគអ៊ីនធើណែតបានបង្ហាញឲ្យឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារមុនៗដែលបង្ករដោយមេរោគអ៊ីនធើណែត Petya។ ប្រទេសអ៊ុយក្រែនទទួលរងការខូចខាតយ៉ាងដំណំនៅក្នុងការវាយប្រហារតាមអ៊ីនធើណែតនាពេលថ្មីៗនេះ។ ប៉ូលិសទទួលបានសារចំនួន១,០០០សារនិយាយពីការរំលោភបំពាននៅក្នុងប្រតិបត្តិការរបស់បណ្តាញកុំព្យូទ័រក្នុងរយៈពេលតែ២៤ម៉ោង។ ក្រៅពីនេះនៅមានក្រុមហ៊ុនសរុបចំនួន១៥០ដាក់ពាក្យបណ្តឹងទៅប៉ូលិសជាផ្លូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here