ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧
យ៉ាងហោចណាស់មានមនុស្ស២៨នាក់ត្រូវគេបាញ់នៅឃ្លឹបរាត្រីក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក។ ហេតុការណ៍នេះបណ្តាលឲ្យមនុស្ស២៨នាក់រងរបួស និង២នាក់របួសធ្ងន់ធ្ងរ។ ការបាញ់ប្រហារកើតឡើងនៅម៉ោង ០២:៣០ ម៉ោងក្នុងតំបន់ (០៧:៣០ GMT) ក្នុងកម្មវិធីប្រគំតន្រ្តីមួយ ប៉ុន្តែប៉ូលិសពុំមានព័ត៌មានទាក់ទងនឹងជនសង្ស័យនោះទេ។ ប៉ូលិសបានបញ្ចាក់ឲ្យដឹងថាការបាញ់នេះពុំមានទាក់ទងអំពើរភេរវកម្មនោះទេ៕
