ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧
សេចក្តីរាយកាណ៍បានឲ្យដឹងថាបុរស២នាក់ដែលមានក្រណាត់គ្របពីលើក្បាលបើកការបាញ់ប្រហារលើមនុស្សដែលចេញពីវិហារអ៊ីស្លាមមួយបណ្តាលឲ្យមនុស្ស៨នាក់រងរបួសនៅភាគខាងត្បូងទីក្រុង Avignon កាលពីល្ងាចថ្ងៃអាទិត្យ។ ប៉ូលិសអះអាងថាឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងអំពើភេរវកម្មទេ។ តាមប្រភពកាសែត La Provence រាយការណ៍ថាបុរស២នាក់ដែលមានក្រណាត់គ្របពីលើក្បាលនោះបានបើកឡានមួយឆ្ពោះទៅវិហារអ៊ីស្លាម Arrahma នៅក្នុងឃុំ Avignon ម៉ោងប្រមាណជា១០:៣០នាទីល្ងាចថ្ងៃអាទិត្យបន្ទាប់មកក្រុមខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សដែលចេញពីវិហារអ៊ីស្លាមបណ្តាលឲ្យមនុស្ស៤នាក់រងរបួស ហើយក្នុងចំណោមពួកគេ២នាក់រងរបួសស្រាល និងគ្រួសារមួយដែលមានសមាជិក៤នាក់រួមទាំងក្មេងស្រីម្នាក់អាយុ៧ឆ្នាំដែលស្ថិតនៅក្នុងផ្ទះល្វែងរបស់ពួកគេជាន់ទី២នៃអាគារមួយក៏ទទួលរងរបួសផងដែរ។ ប៉ូលិសកំពុងតែស៊ើបអង្កេតឧបទ្ទវហេតុនេះ៕