៨នាក់ស្លាប់ និង៣៥នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះឧស្ម័ននៅភាគអាគ្នេយ៍ប្រទេសចិន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

អ្នកស្រុកជាច្រើននាក់ត្រូវបង្ខំឲ្យរត់គេចចេញពីអណ្តាតភ្លើងនៅជិតភូមិជនជាតិចិនមួយកាលពីថ្ងៃអាទិត្យបន្ទាប់ពីបំពង់បង្ហូរឧស្ម័នធម្មជាតិផ្ទុះឡើងបណ្តាលយឲ្យមនុស្ស៨នាក់សម្លាប់ និង៣៥នាក់ទៀតរងរបួស។ យោងតាមមន្រ្តីចិនបានឲ្យដឹងថាគ្រោះថ្នាក់នេះកើតឡើងនៅភាគអាគ្នេយ៍ប្រទេសចិននៅម៉ោង១០:៤៤នាទីព្រឹក។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានអ្នកពន្លត់អគ្គីភ័យចំនួន៥៣នាក់បានដាក់ពង្រាយដើម្បីដោះស្រាយជាមួយឧបទ្ទវហេតុនេះ។ យោងតាមសេចក្តីថ្លែងការណ៍មួយពីប៉ូលិសចរាចរនៅ Qianxinan បានឲ្យដឹងថាអគ្គិភ័យនេះគ្រប់គ្រងបានទាំងស្រុងនៅមុនម៉ោង១រសៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here