ម្នាក់ស្លាប់ និង៦នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅ Toulouse ប្រទេសបារាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៧

តាមសេក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និង៦នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយនៅក្នុងទីក្រុង Toulouse ប្រទេសបារាំង។ ការបាញ់ប្រហារនេះកើតឡើងនៅទីលាន Abbal ក្នុងទីក្រុង Toulouse ម៉ោងប្រមាណជា៩យប់ម៉ោងនៅក្នុងស្រុកដែលអ្នកវាយប្រហារច្រើននាក់ជិះម៉ូតូ ហើយបាញ់ប្រហារទៅលើហ្វូងមនុស្សមួយក្រុមមុនពេលភៀសខ្លួនចេញពីកន្លែងកើតហេតុ។ ប៉ូលិសបានឡោមព័ទ្ធជុំវិញតំបន់នោះ ហើយដឹកនាំស៊ើបអង្កេតដោយផ្នែកប៉ូលិសយុត្តិធម៌នៃតំបន់ (SRPJ) ក្នុងទីក្រុង Toulouse។ ការបាញ់ប្រហារនៅទីក្រុង Toulouse នេះកើតឡើងប៉ុន្មានម៉ោងក្រោយពីប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថាលោកនឹងបញ្ចប់ស្ថានភាពអាសន្ននៅប្រទេសបារាំងក្នុងចុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here