ស្លាប់ និងរបួស២០នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅកណ្តាលរាជធានី Damascus

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

ទូរទស្សន៍រដ្ឋស៊ីរីប្រកាសថាកាលពីព្រឹកថ្ងៃអាទិត្យមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលវាយប្រហារតំបន់មួយក្បែរទីក្រុង al-Tahrir Square ស្ថិតនៅកណ្តាលរាជធានី Damascus បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។ ទូរទស្សន៍រដ្ឋបានរាយការណ៍ឲ្យដឹងថាកងកម្លាំងសន្តិសុខដេញតាមរថយន្តចំនួន៣គ្រឿងដែលបានបង្កប់គ្រាប់បែកដែលរថយន្តចំនួន២គ្រឿងរៀបចំបំផ្ទុះនៅច្រកចូលរាជធានី Damascus ខណៈរថយន្តមួយគ្រឿងទៀតឡោមព័ទ្ធនៅក្នុងទីក្រុង al-Tahrir Square ដោយបង្ខំឲ្យអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះខ្លួនឯងក្នុងរថយន្តបង្ករឲ្យមានអ្នកស្លាប់ និងរបួសជាច្រើនាក់។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាកងកម្លាំងសន្តិសុខបានរារាំងក្រុមភេរវករមិនឱ្យសម្រេចគោលដៅរបស់ពួកគេដែលមានបំណងបំផ្ទុះនៅកន្លែងដែលមានមនុស្សអ៊ូអរនៅក្នុងទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here