ភាពតានតឹងរវាងប្រទេសអ៊ីតាលី និងអូទ្រីសលើការពង្រាយទ័ពនៅច្រក Brenner

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៧

ប្រទេសអ៊ីតាលីបានកោះហៅអគ្គរាជទូតអូទ្រីសបន្ទាប់ពីរដ្ឋាភិបាលក្រុង Vienna ប្រកាសពង្រាយកងទ័ពនៅចំណុចព្រំដែនដើម្បីទប់ស្កាត់ការហូរចូលរបស់ជនចំណាកស្រុក។ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអូទ្រីសលោក Hans Peter Doskozil ប្រាប់ការសែត Kronen Zeitung ថាកងទ័ពបានទៅឈរជើងនៅច្រកព្រំដែន Brenner។ លោកបន្ថែមទៀតថារថពាសដែក៤គ្រឿងត្រូវបញ្ចូនទៅតំបន់ Tyrol ហើយកងទ័ព៧៥០នាក់កំពុងនៅប្រចាំការ។ ប្រទេសអូទ្រីសត្រួតពិនិត្យព្រំដែនជាមួយប្រទេសហុងគ្រី និងប្រទេសស្លូវានី ប៉ុន្តែនៅកន្លែងផ្សេងទៀតរបស់ប្រទេសនេះប្រកាន់ខ្ជាប់ប្រព័ន្ធព្រំដែនរបស់សហភាពអ៊ឺរ៉ុប។ លោក Doskozil លើកឡើងថាការដាក់ពង្រាយកងទ័ពនៅច្រក Alpine នៅតាមព្រំដែនអ៊ីតាលីនឹងកាត់តែសំខាន់បើការហូរចូលជនចំណាកស្រុកទៅក្នុងប្រទេសអ៊ីតាលី (តាមដែនសមុទ្រមេឌីទែរ៉ាណេ) នៅតែមិនថយចុះ។ ក្រសួងការបរទេសអ៊ីតាលីបានកោះហៅឯកអគ្គរដ្ឋទូតប្រទេសអូទ្រីសលោក Rene Pollitzer បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអូទ្រីសពីការដាក់ពង្រាយកងទ័ពនៅតាមតំបន់ព្រំដែន Brenner។ ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនប្រមាណជា៨៥,០០០នាក់បានមកដល់អ៊ីតាលីនៅពាក់កណ្តាលឆ្នាំ២០១៧ដោយឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។ ភ្នាក់ងារជនភៀសខ្លួន UNHCR និយាយថាជនភៀសខ្លួនមានចំនួនកើនឡើង២០%លើសពាក់កណ្តាលពីឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here