ទីក្រុង Raqqa៖ កម្លាំងស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិកបានបំបែកជញ្ជាំងរដ្ឋធានី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៧

កម្លាំងស៊ីរីដឹកនាំដោយអាមេរិកបានទម្លុះជញ្ជាំងក្រុងចាស់ Raqqa និងព្យាយាមវាយដណ្តើមទីក្រុងនោះពីក្រុមឧទ្ទាមអ៊ីស្លាមមកវិញនេះបើយោងតាមប្រភពព័ត៌មានពីយោធាអាមេរិក។ កម្លាំងចម្រុះបានជួយកម្លាំងប្រជាធិបតេយ្យស៊ីរីដោយបានបាញ់លើជញ្ជាំងប្រវត្ថិសាស្រ្ត Rafiqa ចំនួន២កន្លែង។ កម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រពីអាមេរិកបានចំណាយពេលរាប់ខែដើម្បីឡោមព័ទ្ធក្រុងចាស់នេះ។ ក្រុម IS បានរឹបអូសយកទីក្រុង Raqqa ក្នុងឆ្នាំ២០១៤ដោយប្រកាសថាវាជារដ្ឋធានីកាលីហ្វាត។ នៅក្នុងទីក្រុងនោះមានកម្លាំងសកម្មប្រយុទ្ធឧទ្ទាមនៅសល់២,៥០០នាក់ ហើយជនស៊ីវិល១០០,០០០នាក់ជាប់ក្នុងក្រុងនោះនេះបើយោងតាមប្រភពកម្លាំង ចម្រុះរបស់អាមេរិក។ យោងតាមបញ្ជាការកណ្តាលអាមេរិកបានឲ្យដឹងថាការវាយប្រហារតាមអាកាសបានកំទេចជញ្ជាំង Rafiqa ចំនួន២កន្លែងដែលមានប្រវែង២៥ម៉ែត្រ ហើយជញ្ជាំងដែលនៅរឹងមាំមានប្រវែង២,៤៧៥ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here