ក្រុម IS ប្រហារជីវិតជនជាតិតូនីស្ថាន២០០នាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៧

ក្រុមរដ្ឋអ៊ីស្លាមរាយការណ៍ថាបានសម្លាប់ជនជាតិតូនីស្ថាន២០០នាក់នៅក្នុងតំបន់ដែលកាន់កាប់ដោយពួកសកម្មប្រយុទ្ធក្នុងទីក្រុង Tal Afar ភាគខាងលិចរាជធានីម៉ូស៊ូល។ លោក Nour Eddin Qablan អនុប្រធានក្រុមប្រឹក្សាខេត្ត Nineveh ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Anadolu កាលពីថ្ងៃអង្គារនេះថាជនជាតិអ៊ីរ៉ាក់តូនីស្ថានរួមទាំងកុមារ និងស្ត្រីស្ថិតក្រោមការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធ IS អស់រយៈពេល២ខែមកហើយ ហើយពួកគេត្រូវក្រុមនេះកាប់សម្លាប់ខណៈដែលព្យាយាមរត់គេចទៅកាន់តំបន់ដែលមានសុវត្ថិភាព។ ក្រុមរដ្ឋអ៊ីស្លាមសម្លាប់ជនស៊ីវិល និងសមាជិកសន្តិសុខរាប់រយនាក់ចាប់តាំងពីពួកគេកាន់កាប់តំបន់ធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់ជុំវិញការចោទប្រកាន់ពីការសហការជាមួយអាជ្ញាធរសន្តិសុខអ៊ីរ៉ាក់ និងការប៉ុនប៉ងរត់គេចចេញពីតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ ទីក្រុង Tal Afar គឺជាបន្ទាយដ៏សំខាន់មួយដែលនៅតែបន្តកាន់កាប់ដោយពួករដ្ឋអ៊ីស្លាមចាប់តាំងពីខែសីហាឆ្នាំ២០១៤។ ប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថាពួកសកម្មប្រយុទ្ធបានប្រហារជីវិតអ្នកដឹកនាំក្នុងស្រុកចុងក្រោយបង្អស់នៅក្នុងទីក្រុង Tal Afar លើការចោទប្រកាន់ពីការលួចលុយ។ ប្រភពដដែលនេះបានឲ្យដឹងទៀតថាបច្ចុប្បន្នទីក្រុងនេះគ្រប់គ្រងដោយសមាជិកអារ៉ាប់ និងសមាជិកបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here