ចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ IS ២នាក់ដែលគេចខ្លួនពីភាគខាងលិចរាជធានីម៉ូស៊ូលទៅភាគខាងត្បូង

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយយោធានិយាយកាលពីថ្ងៃអង្គារនេះថានៅក្នុងប្រតិបត្តិការបន្តលុបបំបាត់ពួកសកម្មប្រយុទ្ធប៉ុន្មានរយនាក់ចុងក្រោយនៅទីក្រុងចាប់បានមេដឹកនាំរដ្ឋអ៊ីស្លាម២នាក់ដែលប៉ុនប៉ងរត់គេចខ្លួនពីភាគខាងលិចរាជធានីម៉ូស៊ូល ទៅកាន់ភាគខាងត្បូង។ សារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិអ៊ីរ៉ាក់និយាយថាមេដឹកនាំទាំង២នាក់នេះត្រូវបានចាប់ខ្លួនពីស្រុក Yarmouk យកទៅកាន់ទីក្រុង Qayyara។ សេចក្តីថ្លែងការណ៍មួយបាននិយាយថាម្នាក់ក្នុងចំនោមពួកគេគឺជាមន្រ្តីរដ្ឋបាលទូទៅ ហើយម្នាក់ទៀតគឺជាអ្នកជំនាញខាងគ្រាប់បែកបង្កៃ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយអាសហរដ្ឋមេរិកដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមឲ្យដកចេញពីរាជធានីម៉ូស៊ូលបានកាន់កាប់ព្រះវិហារ Nuri al-Kabir របស់ទីក្រុងចាស់ដែលជាទីកន្លែងដែលក្រុមរដ្ឋអ៊ីស្លាមប្រកាសជាផ្លូវការថាជារបស់រដ្ឋអ៊ីស្លាមរបស់ខ្លួនកាលពីឆ្នាំ២០១៤។ សន្តិសុខអ៊ីរ៉ាក់ម្តងម្កាលចាប់ខ្លួនពួកសកម្មប្រយុទ្ធមួយចំនួនដែលលាក់ខ្លួនក្នុងចំណោមជនស៊ីវិលដែលភៀសខ្លួនចេញពីតំបន់សមរភូមិ។ ពួកសកម្មប្រយុទ្ធជាច្រើនត្រូវចាប់ខ្លួននៅពេលដែលកងសន្តិសុខរកឃើញនៅក្នុងតំបន់ជាច្រើនដែលកាន់កាប់ឡើងវិញដោយកងទ័ពរបស់រដ្ឋាភិបាលនៅភាគខាងលិចទីក្រុងកាលពីខែមករា៕

LEAVE A REPLY

Please enter your comment!
Please enter your name here