ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៧
ស្ត្រីប្រមាណជា៤០នាក់ត្រូវចាប់ជាចំណាប់ខ្មាំងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបើកការវាយឆ្មក់ដ៏សាហាវឃោរឃៅមកលើភូមិមួយកន្លែងជិតព្រំដែនក្នុងសាធារណរដ្ឋ Niger។ កងកម្លាំងសន្ដិសុខចាប់ផ្តើមប្រតិបត្តិការស្វែងរកចំណាប់ខ្មាំងដែលត្រូវគេចាប់។ អាជ្ញាធរមូលដ្ឋានឲ្យដឹងថាយុទ្ធជនជីហាដ-បូកូហារ៉ាមវាយប្រហារមកលើភូមិ Ngalewa កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រុមយុទ្ឋជនទាំងនេះធ្វើដំណើរដោយប្រើអូដ្ឋសម្លាប់អ្នកភូមិដោយអារករ និងចាប់ស្ត្រីរាប់សិបនាក់ធ្វើជាចំណាប់ខ្មាំង។ មេភូមិស្រុកលោក Abba Gata Issa បញ្ជាក់ថាមនុស្ស៩នាក់ស្លាប់ ហើយស្ត្រី និងកុមាររាប់សិបនាក់ត្រូវចាប់ពង្រត់ពីភូមិដែលមានចម្ងាយ៥០គីឡូម៉ែត្រពីព្រំដែនសាធារណរដ្ឋ Niger៕
![](https://i0.wp.com/www.cdn.nctc.gov.kh/2017/07/Niger-05-07-17.jpg?resize=570%2C380)