អំពើហិង្សានៅម៉ិចស៊ិចកូ៖ បាញ់នៅ Chihuahua សម្លាប់មនុស្ស១៤នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៤

ការបាញ់ប្រហារនៅប្រទេសម៉ិចស៊ិចកូសម្លាប់មនុស្ស១៤នាក់ខណៈដែលអំពើហិង្សាទាក់ទងនឹងគ្រឿងញៀននៅក្នុងប្រទេសមានការកើនឡើង។ ការប៉ះទង្គិចគ្នារវាងមនុស្ស២ក្រុមបានកើតឡើងនៅជិតសហគមន៍ Las Varas។ ការបាញ់នេះកើតឡើងនៅម៉ោង៥:០០ម៉ោងក្នុងតំបន់ (១១:០០ GMT) គេមិនទាន់កំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ និងព័ត៌មានលម្អិតអំពីការបាញ់កាំភ្លើងបានភ្លាមៗនោះទេ។ ក្រោយពេលកើតហេតុគេចាប់មនុស្ស៣នាក់ឃុំខ្លួន ហើយរឹបអូសយកយាន្តជំនិះ អាវុធ និងគ្រាប់បែកដៃមួយចំនួន។ ការបាញ់គ្នាដោយមិនខ្លាចបាត់បង់ជិវិតមានការកើនឡើងរវាងក្រុមក្មេងកាងជាមួយប៉ូលិសទូរទាំងប្រទេសម៉ិចស៊ិចកូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here