ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០១៧
មនុស្ស៧៨នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្តដឹកទំនិញលើសទម្ងន់មួយគ្រឿងបុករះមកលើយាន្តជំនិះជាច្រើននៅលើផ្លូវមួយខ្សែរក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ព័ត៌មានដែលទទួលបានជាបឋមគឺមានមនុស្សស្លាប់ចំនួន៧៨នាក់ និង៧២នាក់ផ្សេងទៀតរងរបួស។ យោងតាមសម្តីរបស់លោក Chamberlain Bama ប្រធានពេទ្យនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Bambari ឲ្យដឹងថាគ្រោះថ្នាក់ដ៏អាក្រក់នេះកើតឡើងកាលពីថ្ងៃអង្គារ ជនរងគ្រោះមួយចំនួនត្រូវស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីពេទ្យ និងផ្ទះរបស់ពួកគេតែមួយចំនួនធំគឺស្លាប់នៅនឹងកន្លែង៕