រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី និងអាមេរិកពិគ្រោះយោបល់ទ្វេភាគីពីបញ្ហាកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៧

រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី និងអាមេរិកពិគ្រោះយោបល់ទ្វេភាគីស្តីពីបញ្ហាកូរ៉េខាងជើង។ សប្តាហ៍នេះរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Igor Morgulov បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ដំណើរមួយនេះមានគោលបំណងដើម្បីបើកកិច្ចពិភាក្សាពិគ្រោះយោបល់ទ្វេភាគីជាមួយអាមេរិកពីបញ្ហារបស់កូរ៉េខាងជើង។ ស្ថានទូតអាមេរិកបានឲ្យដឹងថាបញ្ហាធំៗចំនួន២ដែលគេនឹងលើកយកមកពិភាក្សានៅកិច្ចប្រជុំមានបញ្ហានៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបញ្ហានៅកូរ៉េខាងជើង ហើយវាជាបៀបវារៈសំខាន់នៃកិច្ចពិភាក្សាគ្នាលើកនេះ។ កិច្ចពិភាក្សាស្តីពីបញ្ហាធំៗចំនួន២បានប្រព្រឹត្តទៅនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកក្កដានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here