ផ្ទុះនៅរោងចក្រ GM នៅ Michigan បណ្តាលឲ្យមនុស្ស៣នាក់រងរបួស

0

ប្រភពព័តមានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៧

កម្មករ៣នាក់រងរបួសដោយសារឧបទ្វហេតុផ្ទុះនៅរោងចក្ររបស់ក្រុមហ៊ុន General Motors នៅតំបន់ Hamtramck ក្នុងក្រុង Michigan។ ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅក្នុងរោងចក្រថ្នាំព័ណ៌។ ការផ្ទុះនេះបានបណ្តាលឲ្យបំណែកអគារខ្ទាតខ្ជាត់ខ្ចាយ និងបង្ករឲ្យមនុស្ស៣នាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានក្នុងតំបន់ដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រុមហ៊ុន។ បើទោះបីជាមានការផ្ទុះបណ្តាលឲ្យមានអ្នករងរបួសក៏រោងចក្រនៅបន្តដំណើរការផលិតដោយពុំមានការរំខានពីអ្វីទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here