ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៧
យោធាអាមេរិកវាយប្រហារប្រឆាំងលើសកម្មជន al-Shabaab នៅប្រទេស Somalia។ យោធាអាមេរិចនិយាយកាលពីថ្ងៃអង្គារ៍ថាពួកគេបានធ្វើការវាយប្រហារនៅក្នុងប្រទេស Somalia ដើម្បីប្រឆាំងនឹងសកម្មជនក្រុម al-Shabaab ដែលមានទំនាក់ទំនងជាមួយក្រុម al-Qaeda។ ការវាយប្រហារធ្វើឡើងមានចម្ងាយប្រមាណជា៤៨៣គីឡូម៉ែត្រនៅភាគនិរតីនៃក្រុង Mogadish។ លោកអគ្គមេបញ្ជាការអាហ្វិ្រករបស់យោធាអាមេរិកនិយាយថា លោកនឹងបន្តប្រត្តិបត្តិការវាយប្រហារ និងផ្តល់ព័ត៌មានបន្ថែមទៀតដែល សមស្រប ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានលំអិតពាក់ព័ន្ធនឹងអ្នកប្រយុទ្ធប៉ុន្មាននាក់ដែលត្រូវគេសម្លាប់នោះទេ។ ព័ត៌មានលម្អិតជាក់លាក់អំពីអាវុធ និងទ្រព្យនានាដែលប្រើប្រាស់សម្រាប់ទ្រទ្រង់ការប្រយុទ្ធ នឹងមិនអាចចេញផ្សាយទេ ដើម្បីធានាសន្តិសុខក្នុងប្រតិបត្តិការវាយប្រហារនេះ៕