អាមេរិក និងរុស្ស៊ីព្រមព្រៀងលើកិច្ចចរចារបទឈប់បាញ់នៅភាគនីរតីស៊ីរី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៧

សហរដ្ឋអាមេរិក និងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់នៅភាគនីរតីស៊ីរី ហើយកំណត់អនុវត្តនៅយប់ថ្ងៃទី៩ ខែកក្កដា នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergey Lavrov។ បទឈប់បាញ់ឯកភាពគ្នាដោយមានវត្តមានអ្នកជំនាញមកពីប្រទេសរុស្ស៊ី អាមេរិក និងហ្សកដានីដើម្បីចរចារអនុស្សារណៈស្តីពីការបង្កើតតំបន់ដោះដូរនៅភាគនៅនីរតីប្រទេសស៊ីរី ដែលកិច្ចចរចារនេះធ្វើឡើងនៅរដ្ឋធានី Amman ប្រទេសហ្សកដានី។ បទឈប់បាញ់នេះបង្ហាញឲ្យឃើញថាសហរដ្ឋអាមេរិក និងរុស្ស៊ីអាចធ្វើការជាមួយគ្នាក្នុងការដោះស្រាយវិបត្តនៅប្រទេសស៊ីរីនេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីការបរទេសលោក Rex Tillerson និយាយនៅក្នុងសន្និសីទព័ត៌មានដាច់ដោយឡែកមួយក្រោយពីជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោកពូទីន និងប្រធានាធិបតីអាមេរិកលោកត្រាំ។ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយឡែកពីកិច្ចព្រមព្រៀងបង្កើតតំបន់ដោះដូរកាលពីដើមឆ្នាំដោយពេលនោះមានវត្តមានប្រទេសរុស្ស៊ី ទួគី អ៊ីរ៉ង់ នៅទីក្រុង Astana ដើម្បីគាំទ្រការជជែករវាងរដ្ឋាភិបាលស៊ីរី និងតំណាងក្រុមប្រឆាំង។ កិច្ចព្រមព្រៀងបង្កើតតំបន់ដោះដូរកាលពីដើមឆ្នាំក៏លើកមកជជែកនៅកិច្ចចរចារនេះដែរ ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយមិនទាន់បានចុះហត្ថលេខានៅឡើយទេ។ សូមរំលឹកផងដែរថាសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីធ្លាប់បានចរចារលើបទឈប់បាញ់ម្តងរួចមកហើយកាលពីខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីទម្លាក់គ្រាប់បែករបស់អាមេរិកលើទឹកដីរបស់រដ្ឋាភិបាលស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here