ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៧
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel យល់ព្រមអនុវត្តយន្តការដ៏មានប្រសិទ្ធភាពដើម្បីដោះស្រាយវិបត្តិនៅប្រទេសអ៊ុយក្រែន។ មេដឹកនាំទាំងអស់បានធ្វើការជជែកគ្នានៅអាហារពេលព្រឹកនៅខាងក្រៅកិច្ចប្រជុំកំពូល G២០ ក្នុងទីក្រុង Hamburg នេះបើយោងតាមប្រភពអ្នកនាំពាក្យលោក Dmitry Peskov។ មេដឹកនាំកំពូលមានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងលោក Emmanuel Macron យល់ថាវាពិតជាមានការចាំបាច់ណាស់ក្នុងការចាត់វិធានការដ៏មានប្រសិទ្ធភាពដែលនាំឱ្យមានបទឈប់បាញ់គ្នាពិតប្រាកដនៅសមរភូមិជួរមុខ និងធានាដល់ការមិនប៉ះពាល់ប្រើកម្លាំងប្រដាប់អាវុធធុនធ្ងន់។ ក្នុងការជជែកពីបញ្ហានេះមានកិច្ចប្រតិបត្តិការ និងការឯកភាពពេញលេញក្នុងការដោះស្រាយវិបត្តិនេះ។ ប្រមុខរដ្ឋទាំងអស់បានយល់ស្របថាកិច្ចព្រមព្រៀងស្តីពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែនមានការអនុវត្តយឺតយ៉ាវ៕