លោក Erdogan មានក្តីរំពឹងខ្ពស់ចំពោះដំណោះស្រាយរបស់រុស្ស៊ី និងទួរគីដើម្បីដោះស្រាយវិបត្តិនៅស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៧

ក្រោយពីមានកិច្ចប្រជុំកំពូល G២០ ក្នុងទីក្រុង Hamburg មានកិច្ចប្រជុំដោយឡែកមួយដែលប្រធានាធិបតីទួរគីបានលើកឡើងពីការរំពឹងខ្ពស់របស់ខ្លួនក្នុងការស្នើរឲ្យរុស្ស៊ី និងទួរគីគិតគូរដោះស្រាយវិបត្តិនៅស៊ីរី។ នៅក្រៅកិច្ចប្រជុំ ក្រុមប្រទេស G២០ លោក Recep Tayyip Erdogan ប្រធានាធិបតីទួរគីបានជួបប្រជុំជាមួយភាគីរុស្ស៊ី លោក Vladimir Putin ហើយប្រធានាធិបតីទួរគីបានលើកឡើងថាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរដើម្បីដោះស្រាយចំពោះជម្លោះនៅស៊ីរីគឺជាឧទាហរណ៍គម្រូមួយសម្រាប់សហគមន៍អន្តរជាតិ ហើយលោកបន្តទៀតថាលោកមានសេចក្តីរំពឹងខ្ពស់ខ្លាំងណាស់ថានឹងអាចរកឃើញដំណោះស្រាយសមស្រប។ ប្រទេសរុស្ស៊ី និងទួរគីបច្ចុប្បន្នកំពុងពិភាក្សាអំពីការបង្កើតតំបន់ដោះដូរនៅប្រទេសស៊ីរី។ លោក Erdogan ជាអ្នកដែលបានថ្លែងអំណរគុណដោយផ្ទាល់ចំពោះលោក Putin ក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាព។ លោកបានបន្តថាមេដឹកនាំទាំងពីរបានពិភាក្សាពីការសាងសង់បំពង់បង្ហូរឧស្ម័នរបស់ទួរគីដែលទើបតែបានចាប់ផ្តើមសង់នៅឆ្នាំនេះ និងផែនការសម្រាប់សាងសង់ស្ថានីយ៍ថាមពលនុយក្លេអ៊ែរដែលរចនាឡើងដោយរុស្ស៊ីនៅក្នុងប្រទេសទួរគីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here