មនុស្ស៧ស្លាប់ក្នុងប្រតិបត្តិការបាញ់ផ្លោងនៅ Kashmir

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧

កងកម្លាំងទាហានប៉ាគីស្ថាន និងឥណ្ឌាធ្វើប្រតិបត្តិការបាញ់ផ្លោងឆ្លងកាត់ព្រំដែនទៅមកកាលពីថ្ងៃសៅរ៍បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់នេះបើយោងតាមមន្ត្រីទាំងភាគីប្រទេសប៉ាគីស្ថាន និងឥណ្ឌា។ មនុស្ស៥នាក់ស្លាប់នៅខាងព្រំដែនប្រទេសប៉ាគីស្ថាន និង១០នាក់ទៀតរងរបួសនេះបើយោងតាមប្រភពព័ត៌មានមន្រ្តីប៉ូលិសប្រាប់ទៅ Reuters។ អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌាបាននិយាយថាជនស៊ីវិល២នាក់ស្លាប់នៅខាងព្រំដែនឥណ្ឌា និង២នាក់ទៀតរងរបួសដោយសាររងការបាញ់ផ្លោងពីកងទ័ពប៉ាគីស្ថាន។ លោកបន្ថែមថាកងទ័ពឥណ្ឌាបានឆ្លើយតបយ៉ាងពេញទំហឹងទៅនឹងការបាញ់ផ្លោងរបស់ប៉ាគីស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here