អាមេរិកបញ្ចូននាវាចម្បាំងម៉ីស៊ីល និងកងទ័ពជើងទឹកទៅធ្វើសមយុទ្ធសង្រ្គាមយ៉ាងធំនៅឆ្នេរអ៊ុយក្រែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧

នាវាចម្បាំងអាមេរិកជាច្រើនគ្រឿង កម្លាំងយោធា៨០០នាក់ និងកងទ័ពជើងទឹក SEAL នឹងទៅដល់ដែនទឹកសមុទ្រខ្មៅដើម្បីចូលរួមក្នុងសមយុទ្ធកងនាវាចរ Sea Breeze រយៈពេល១២ថ្ងៃនៅប្រទេសអ៊ុយក្រែនដែលមានការចូលរួមពីកងនាវាចរពីប្រទេសចំនួន១៦ផ្សេងទៀត។ ការប្រកួតសង្គ្រាមពហុជាតិនឹងប្រព្រឹត្តទៅនៅភាគពាយ័ព្យសមុទ្រខ្មៅនៅក្បែរទីក្រុងកំពង់ផែ Odessa របស់អ៊ុយក្រែន។ ក្រសួងការពារជាតិអ៊ុយក្រែននិយាយកាលពីថ្ងៃចន្ទថាពួកគេនឹងនាំមកជាមួយនូវនាវាចំនួន៣១គ្រឿង យន្តហោះចំនួន២៩គ្រឿង និងកងទ័ពប្រមាណជា៣,០០០នាក់ដើម្បីចូលរួមសមយុទ្ធ។ កងនាវាចរមកពី១៦ប្រទេសរួមមានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អ៊ីតាលី ន័រវ៉េ ប៉ូឡូញ និងទួរគីនឹងអនុវត្តផែនការជាមួយនឹងប្រតិបត្តិការតាមស្តង់ដាររបស់អង្គការណាតូ ដោយផ្តោតលើការប្រឆាំងនាវាមុជទឹក ប្រឆាំងការពារអាកាស ការបោសសំអាតមីន និងការជួយសង្គ្រោះចំណាប់ខ្មាំង។ កងនាវាចរអាមេរិកបានបញ្ជូននាវាល្បាតមីស៊ីលរបស់ USS Hue លំដាប់ Ticonderoga និងនាវាពិឃាត USS Carney ឈ្មោះ Arleigh Burke រួមជាមួយយន្តហោះល្បាត P-៨A Poseidon ដែលជានាវាចម្បាំងទី៦។ ក្រៅពីនេះនៅមានក្រុមដោះមីនពីកងសង្គ្រាមពិសេសលេខ៣ កងនាវាចរប្រយុទ្ធជ្រមុជទឹក នឹងមកដល់ប្រទេសអ៊ុយក្រែនជាមួយក្រុមនាវិកអាមេរិក និងទាហានម៉ារីនចំនួន៨០០នាក់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here