មនុស្ស១៦នាក់ស្លាប់ក្នុងការធ្លាក់យន្តហោះយោធា KC-១៣០ នៅ Mississippi

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧

អាជ្ញាធរអាមេរិកបានឲ្យដឹងថាមនុស្ស១៦នាក់ស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿងនៅឯខណ្ឌ Leflore រដ្ឋ Mississippi កាលពីម៉ោង៤:០០ល្ងាចថ្ងៃច័ន្ទម៉ោងនៅក្នុងស្រុកដើមសប្តាហ៍។ គួរបញ្ចាក់ថារហូតមកទល់ពេលនេះពុំទាន់មានការបញ្ចាក់ណាមួយអំពីមូលហេតុដែលបណ្តាលឲ្យយន្តហោះដឹកយោធានិងគ្រឿងបរិក្ខារខ្នាតធំនេះធ្លាក់នៅឡើយទេ។ បើតាមនាយក​ទីភ្នាក់ងារគ្រប់គ្រងការសង្រោះបន្ទាន់របស់យោធាអាមេរិកលោក Lee Smithson បានឲ្យដឹងថាយន្តហោះដែលធ្លាក់នោះជាប្រភេទយន្តហោះយោធាធុន​ KC-១៣០ ផ្ទុកអ្នកដំណើរ១៦នាក់ ដែលពួកគេស្លាប់ទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here