អង្គការ Amnesty អំពាវនាវឱ្យមានគណៈកម្មាធិការពិសេសសម្រាប់ក្រុងម៉ូស៊ូលស៊ើបអង្កេតលើបទឧក្រិដ្ឋសង្រ្គាមរវាងកម្លាំងចម្រុះ និង ISIS

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧

Amnesty អន្តរជាតិបានស្តីបន្ទោសក្រុមកម្លាំងចម្រុះដែលដឹកនាំដោយអាមេរិកនៅទីក្រុងម៉ូស៊ូលដែលវាយប្រហារតាមអាកាសមិនត្រឹមត្រូវ និងហួសប្រមាណហើយថែមទាំងបង្ហាញពីភាពបរាជ័យរបស់ខ្លួនក្នុងការការពារជីវិតជនស៊ីវិល។ អង្គការក្រៅរដ្ឋាភិបាលកំពុងស្នើរសុំបង្កើតគណៈកម្មការមួយដើម្បីពិនិត្យមើលការរំលោភដែលបានរាយការណ៍។ យោងតាមប្រភពព័ត៌មាន៥០ទំព័រចុះផ្សាយថ្ងៃអង្គារ៍បានឲ្យដឹងថាក្រុមសិទ្ធិមនុស្សបានបង្ហាញពីការបាត់បង់ជិវិត និងភាពរងទុក្ខវេទនារបស់ប្រជាពលរដ្ឋនៅក្នុងក្រុងម៉ូស៊ូលអំឡុងពេលមានការវាយប្រហារពីកម្លាំងចម្រុះដើម្បីដណ្តើមយកទីក្រុងពីក្រុមរដ្ឋអ៊ីស្លាមមកវិញ។ យ៉ាងហោចណាស់មានជនស៊ីវិល៤២៦នាក់ស្លាប់ និងមនុស្ស១០០នាក់រងរបួស ខណៈដែលមានការវាយប្រហារចំនួន៤៥លើកគិតចាប់ពីខែមករា ដល់ខែឧសភា ពីក្រុមភេរវករឬពីកងកម្លាំងចម្រុះ។ យ៉ាងហោចណាស់មានមនុស្ស១០៥នាក់ ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកនៅសង្កាត់ al-Jadida ភាគខាងលិចទីក្រុងម៉ូស៊ូលកាលពីថ្ងៃទី១៧ ខែមីនាដោយក្រុមចម្រុះនេះបានធ្វើការរារាំងអ្នកបាញ់របស់ IS ចំនួន២នាក់។ ការប្រើកងកម្លាំងច្រើនហួសប្រមាណ និងភាពមិនច្បាស់លាស់ដោយកម្លាំងចម្រុះប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិនៅក្នុងទីក្រុងម៉ូស៊ូលបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីអង្គការ Amnesty។លោក Lynn Maalouf នាយកស្រាវជ្រាវនៅមជ្ឈឹមបូព៌ានៃអង្គការAmnesty អន្តរជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ៍ថា អ៊ីរ៉ាក់ និងកងកម្លាំងចម្រុះមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីការពារជនស៊ីវិល ហើយថែមទាំងបានធ្វើការវាយប្រហារដោយប្រើអាវុធដែលមិនគួរប្រើប្រាស់នៅក្នុងតំបន់ជនស៊ីវិលដែលមានមនុស្សច្រើន។ លោក Maalouf បន្ថែមថាការរាយការណ៍មួយចំនួនបានបញ្ជាក់ពីការរំលោភលើច្បាប់អន្តរជាតិដោយក្រុមចម្រុះ និងកងកម្លាំងអ៊ីរ៉ាក់ប្រើប្រាស់អាវុធមិនប្រុងប្រយ័ត្ន និងគ្រាប់បែក បណ្តាលឲ្យស្លាប់ជនស៊ីវិលរាប់ពាន់នាក់ ហើយកត្តានេះអាចបង្កើតបានជាឧក្រិដ្ឋកម្មសង្រ្គាម។ ការរំលោភច្បាប់អន្តរជាតិជាច្រើនដែលប្រព្រឹត្តដោយ IS មានដូចជាការផ្លាស់ទីលំនៅដោយបង្ខំ ការសម្លាប់រង្គាលដោយមិនរើសមុខ និងការប្រើប្រាស់ជនស៊ីវិលជាខែល។ លោក Maalouf អះអាងថាអំពើឃោរឃៅរបស់ភេរវករបានធ្វើឲ្យយោធាអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកប្រើកាតព្វកិច្ចរបស់ពួកគេស្របច្បាប់ដោយមិនអាចលើកលែងទោសបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here