អង្គរក្សអន្តរជាតិរងការវាយប្រហារគ្រាប់បែកតាមដងផ្លូវនៅរដ្ឋធានី Venezuelan

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧

ការបំផ្ទុះគ្រាប់បែកតាមដងផ្លូវដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅអំឡុងពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជាច្រើនកន្លែងនៅរដ្ឋធានី Caracas របស់ Venezuelan។ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅក្រុង Caracas នៃរដ្ឋធានី Venezuelan កាលពីថ្ងៃច័ន្ទ។ រូបភាពនៅកន្លែងកើតហេតុបង្ហាញពីការផ្ទុះដ៏ខ្លាំងក្លាដែលបានវាយប្រហារក្បួនរបស់មន្រ្តីអង្គរក្សជាតិជិះម៉ូតូ។ ការវាយប្រហារនេះបណ្តាលឲ្យមន្រ្តីអង្គរក្ស៧នាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានពីមេបញ្ជាការ (GNB)។ មន្រ្តីទាំងនោះរងរបួសដោយសារឧបករណ៍ផ្ទុះលាក់ក្នុងកាបូតាបមួយនៅបណ្តោយផ្លូវនេះបើយោងតាមប្រភព Reverol ផុសលើបណ្តាញ Twitter។ លោកបានបន្ថែមថានេះជាការវាយប្រហារភេរវកម្ម។ គេមិនទាន់ច្បាស់នៅឡើយទេពីគោលបំណងនៃការវាយប្រហារនេះ ហើយក៏ពុំទាន់មានក្រុមណាមួយចេញមុខអះអាងនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។ ប្រធានាធិបតី Venezuela លោក Nicolas Maduro បានសរសើរមេបញ្ជាការ GNB ចំពោះការប្រតិបត្តិការងាររបស់ពួកគេ ហើយលោកធ្វើការចោទប្រកាន់ចំពោះក្រុមមេដឹកនាំប្រឆាំងដែលជាអ្នករៀបចំបាតុកម្មអំពើភេរវកម្ម និងបង្ករឲ្យមានការញុះញង់បង្កើតឱ្យមានអំពើហិង្សានេះបើយោងតាមគេហទំព័រព័ត៌មាន El Espectador៕

LEAVE A REPLY

Please enter your comment!
Please enter your name here