ទីប្រឹក្សាយោធារុស្ស៊ីស្លាប់នៅក្នុងការវាយប្រហាររបស់សកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧

ទីប្រឹក្សាយោធារុស្ស៊ីបានស្លាប់នៅក្នុងការវាយប្រហារដែលធ្វើឡើងដោយក្រុមឧទ្ទាមនៅខេត្ត Hama នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី។ លោក Nikolay Afanasov ចូលបម្រើការងារនៅក្នុងប្រទេសស៊ីរីមានតួនាទីជាទីប្រឹក្សាយោធាស៊ីរី និងបង្វឹកទាហានស៊ីរីជើងគោក នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីក្រសួងលើកឡើងកាលពីថ្ងៃអង្គារ៍។ ក្រោយមកលោក Nikolay Afanasov ស្លាប់នៅពេលមានការវាយប្រហារពីក្រុមភេរវករនៅខេត្ត Hama។ នេះមិនមែនជាលើកទី១នោះទេដែលមន្រ្តីរុស្ស៊ីម្នាក់ត្រូវគេសម្លាប់ក្នុងការវាយប្រហារភេរវកម្មនៅក្នុងជម្លោះនៅស៊ីរី។ កាលពីថ្ងៃទី២ ខែឧសភាទីប្រឹក្សាយោធារុស្ស៊ីម្នាក់ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ឯក Aleksey Buchelnikov ត្រូវគេបាញ់សម្លាប់ក្នុងសមរភូមិជាមួយក្រុមសកម្មប្រយុទ្ធនៅស៊ីរី។ អង្គភាពដែលគាត់ហ្វឹកហ្វឺនក៏ស្ថិតនៅក្រោមភ្លើងសង្គ្រាមពីការវាយប្រហាររបស់ភេរវជន។ នៅថ្ងៃទី២០ ខែមេសាក្រសួងការពារប្រទេសរុស្ស៊ីរាយការណ៍ពីការស្លាប់របស់ Sergey Bordov ដោយគាត់បានឈរជើងនៅក្នុងប្រទេសស៊ីរីដើម្បីផ្តល់យោបល់ដល់កងយោធពលខេមរភូមិន្ទអំពីរបៀបការពារទីប្រជុំជនរបស់ពួកគេឲ្យផុតពីការវាយប្រហារភេរវកម្ម។ នៅថ្ងៃទី១១ ខែមេសាមានសេចក្តីរាយការណ៍មកថាគ្រូបង្រៀនទាហានរុស្ស៊ី២នាក់ស្លាប់ និងទាហានម្នាក់ទៀតរងរបួសខណៈដែលពួកគេស្ថិតនៅក្រោមការបាញ់ផ្លោងដោយក្រុមសកម្មប្រយុទ្ធមួយក្រុម។ ទន្ទឹមនឹងនេះដែរកងកម្លាំងអាកាសរុស្ស៊ីបន្តការវាយប្រហារតាមអាកាសប្រឆាំងជាមួយភេរវជន។ នៅថ្ងៃទី៥ ខែកក្កដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី Tu-៩៥MS វាយប្រហារគោលដៅភេរវកម្មនៅតាមព្រំដែនរវាងខេត្តហូម និងស៊ីអាស៊ីដោយប្រើកាំជ្រួចមីស៊ីល X-១០១។ យោងតាមក្រសួងការពារជាតិបញ្ជាក់ឲ្យដឹងថាឃ្លាំងអាវុធសំខាន់ៗ៣ និងឃ្លាំងឥន្ធនៈត្រូវបំផ្លាញក្នុងការវាយប្រហារតាមអាកាសនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here