ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi ប្រកាសពីជ័យជម្នះរបស់ខ្លួនលើក្រុមឧទ្ទាមអ៊ីស្លាមនៅក្នុងក្រុងម៉ូស៊ូល។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ប្រកាសជ័យជម្នះលើក្រុមរដ្ឋឥស្លាមនៅទីក្រុងម៉ូស៊ូលបន្ទាប់ពីមានប្រតិបត្តិការប្រឆាំងអំពើរភេរវកម្មនេះបើយោងតាមប្រភពព័ត៌មានពីការិយាល័យផ្សព្វផ្សាយបានផុសលើបណ្តាញ Twitter កាលពីថ្ងៃច័ន្ទ។ ទូរទស្សន៍រដ្ឋចុះផ្សាយថាលោក Abadi នឹងផ្តល់សេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្ត្រក្រោយពីគាត់ទៅដល់ទីក្រុងម៉ូស៊ូលដើម្បីអបអរសាទរមេបញ្ជាការយោធាដែលប្រើរយៈពេលជិត៩ខែក្នុងការប្រយុទ្ធដើម្បីបណ្តេញអ្នកបះបោរ៕