ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧
មន្រ្តីទីប្រឹក្សាយោធាអាមេរិកកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុង Raqqa ដែលជាទីតាំងរឹងមាំរបស់ក្រុមរដ្ឋអ៊ីស្លាម (IS ISIS/ISIL) នៅប្រទេសស៊ីរី។ កងទ័ពអាមេរិកភាគច្រើនជាកងកម្លាំងប្រតបត្តិពិសេសដែលធ្វើការដោយមានការណែនាំ និងការជួយជ្រោមជ្រែងនេះបើយោងតាមប្រភពព័ត៌មាន AFP ដកស្រង់ពាក្យរបស់លោក Army Colonel Ryan Dillon ដែលជាអ្នកនាំពាក្យឲ្យ OIR។ ទាក់ទងទៅនឹងការលើកឡើងពីកម្លាំងកងទ័ពអាមេរិកមិនបានបញ្ជាក់ពីចំនួនកងទ័ពជាក់លាក់ដែលកំពុងឈរជើងនៅទីនោះទេ។ អាហារ ទឹក ភ្លើង ថ្នាំ និងសម្ភារៈដ៏ទៃទៀតមានការថយចុះនេះបើយោងតាមប្រភពព័ត៌មានពី លោក Andrej Mahecic អ្នកនាំពាក្យរបស់ទីភ្នាក់ងារជនភៀសខ្លួនបានលើកឡើងកាលពីថ្ងៃពុធ។ ដើម្បីឆ្លើយតបទៅនឹងការវាយលុកពីកម្លាំងទ័ពក្រុមឧទ្ទាម IS បានបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សផ្ទុកគ្រឿងផ្ទុះ។ លោក Dillon និយាយថាក្នុងកំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយក្រុមឧទ្ទាមកាន់តែសកម្មខ្លាំងក្នុងការប្រើគ្រឿងផ្ទុះខណៈដែលកងទ័ពបន្តសម្រុកចូលទៅកណ្តាលទីក្រុង Raqqa។ យោងតាមមន្រ្តីអង្គការសហប្រជាជាតិបានឱ្យដឹងថាមនុស្សរហូតដល់៥០,០០០នាក់នៅជាប់ក្នុងទីក្រុងខណៈដែលមានការវាយលុក ហើយផ្លូវសម្រាប់រត់គេចខ្លួនត្រូវគេបិទ៕