ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧
ឧត្តមសេនីយ៍ជាន់ខ្ពស់អង់គ្លេសម្នាក់រិះគន់ចំពោះការអះអាងរបស់អង្គការ Amnesty អន្តរជាតិ។ លោកឧត្តមសេនីយ Rupert Smith និយាយថ្កោលទោសចំពោះរបាយការណ៍របស់អង្គការ Amnesty អន្តរជាតិដែលបានលើកឡើងពីការសោកស្តាយចំពោះជនស៊ីវិលដែលជារងគ្រោះ។ ក្នុងរបាយការណ៍នោះបានចោទប្រកាន់ថាក្រុមកម្លាំងចម្រុះ និងកងកម្លាំងក្នុងមូលដ្ឋានប្រើប្រាស់កម្លាំងទ័ពហួសប្រមាណដើម្បីវាយលុកដណ្តើមទីក្រុងអ៊ីស្លាម នៅម៉ូស៊ូល ហើយបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល។ លោក Jones បង្ហាញអារម្មណ៍ថារបាយការណ៍នេះដូចជាសរសេសឡើងដោយ មនុស្សដែលមិនយល់ពីស្ថានភាពឃោឃៅនៃសង្គ្រាម។ រឿងដែលសំខាន់ គ្រប់គ្នាត្រូវយល់ឲ្យច្បាស់ថានរណាមានចេតនាសម្លាប់ជនស៊ីវិល។ អ្នកសម្លាប់មិនមែនជារដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់ទេ មិនមែនជាក្រុមចម្រុះនោះទេ តែច្បាស់ណាស់អ្នកសម្លាប់ជនស៊ីវិលជាក្រុមឧទ្ទាម ISIS ហើយអ្នកទាំងអស់គ្នាក៏ដឹងច្បាស់ណាស់ថាតើពួក ISIS ទាំងនោះកំពុងធ្វើអ្វីជាមួយលើជនស៊ីវិល។ ក្រុមឧទ្ទាម ISIS បានប្រើមនុស្សជាខែលការពារខ្លួនរបស់ពួកគេ ហើយពួកគេបានសម្លាប់ជនស៊ីវិលនៅខាងឆ្វេង ខាងស្តាំ និងកណ្តាលក្រុង។ ក្រុមឃ្លាំមើលគ្រោះថ្នាក់ជនស៊ីវិលអង់គ្លេសប៉ាន់ស្មានថាមនុស្សប្រមាណជា៥,០០០នាក់អាចត្រូវសម្លាប់ក្នុងការវាយប្រហារ ហើយអាជ្ញាធរអ៊ីរ៉ាក់គិតថាមនុស្សប្រមាណជា៤ពាន់នាក់នៅតែអាចកប់នៅក្រោមកម្ទេចថ្ម។ លោក Jones បានការពារការប្រព្រឹត្ដរបស់កងទ័ពអ៊ីរ៉ាក់ផងដែរថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានការពារសុវត្ថិភាពជនស៊ីវិលដោយចាត់ទុកជាផ្នែកសំខាន់បំផុតនៃការរំដោះទីក្រុងក្នុងរយៈពេល៩ខែចុងក្រោយនេះ៕