ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧
រកឃើញយន្ដហោះចម្បាំងអាមេរិក WWII នៅក្នុងបឹងប៉ូលក្រោយពីយន្តហោះនោះបានបាត់តាំងពី៧២ឆ្នាំមុន។ នាវានេសាទយោធាមួយគ្រឿងបានស្រង់យន្តហោះចម្បាំងធុន P-39 Airacobra ដែលជាយន្តហោះចម្បាំងធុនស្រាលរបស់អាមេរិកពីបាតបឹងក្បែរ Murmansk ភាគពាយព្យប្រទេសរុស្ស៊ីដែលមានអាយុកាល៧២ឆ្នាំក្នុងជម្រៅ៤៥ម៉ែត្រ។ យន្ដហោះនេះបានធ្លាក់ចូលក្នុងទឹកដីកោះគីចូកូហ្សេរ៉ូដែលមានទឹកកក។ បើទោះបីជាកាលបរិច្ឆេទនៃការធ្លាក់យន្តហោះនេះនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៥ ក៏ដោយឈ្មោះយន្តហោះ និងឈ្មោះរបស់អ្នកបើកយន្តហោះ Lieutenant Fyodor Varavikov ដែលពេលនោះគាត់មានអាយុ២៦ឆ្នាំស្ថិតក្នុងកំណត់ត្រា ហើយអ្នកជំនាញអាចទស្សន៍ទាយពីរបៀបដែលបានកើតឡើងចំពោះយន្តហោះឬតើមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នកបើកបរយន្តហោះ។ លោក Varavikov ដែលជាអ្នកបើកបរបានធ្វើការហោះហើរហ្វឹកហ្វឺនមួយមុនពេលយន្តហោះធ្លាក់ និងវិលចុះក្រោមទៅក្នុងទឹកកក ដែលមានចំងាយច្រើនគីឡូម៉ែត្រពីអាកាសយានដ្ឋានក្បែរនោះ។ យន្តហោះនោះរចនាឡើងដោយ Bell នៅចុងឆ្នាំ១៩៣០ដែលមានឈ្មោះថា Airacobra។ Airacobra ត្រូវកងទ័ពអាកាសរបស់ចក្រភពអង់គ្លេសច្រានចោលមិនប្រើប្រាស់នៅឆ្នាំ១៩៤២ដោយសារតែការហោះហើររបស់វាមិនល្អនៅពេលដែលវាហោះកំរិតកម្ពស់ខ្ពស់៕