ប៉ូលិសទួរគីវាយឆ្មក់ដល់ផ្ទះសម្លាប់សកម្មជនឧទ្ទាម៥នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧

ប៉ូលីសទួគីបានសម្លាប់សកម្មជនឧទ្ទាម៥នាក់ក្នុងពេលវាយឆ្មក់កាលពីថ្ងៃពុធនៅផ្ទះមួយក្នុងក្រុង Konya។ កងកម្លាំងពិសេសបានចាប់ផ្តើមប្រតិបត្តិការវាយឆ្មក់នៅម៉ោង៥:១៥នាទីព្រឹក (០២:១៥ GMT) ក្នុងផ្ទះមួយនៅសង្កាត់ Meram ព្រោះប៉ូលិសជឿថាក្រុមឧទ្ទាមទាំងនោះរៀបគម្រោងវាយប្រហារនេះបើយោងតាមប្រភពភ្នាក់ងារសារព័ត៌មាន Meram។ ប្រភពព័ត៌មានបានបន្តទៀតថាពួកសកម្មជនទាំងនោះត្រូវប៉ូលិសសង្ស័យថាកំពុងតែរៀបគម្រោងវាយប្រហារនៅថ្ងៃប្រារព្ឋខួបដំបូងនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសទួរគីដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងការវាយឆ្មក់នេះបូលិសទួរគីបានសម្លាប់សកម្មជនឧទ្ទាម៥នាក់ ហើយក្រុមប៉ូលិស៤នាក់រងរបួសពីប្រតិបត្តិការនេះ នេះបើយោងតាងប្រភពព័ត៌មានពីអភិបាលខេត្ត។ ប្រតិបត្តិការនេះចាប់ផ្តើមធ្វើឡើងដើម្បីជាផ្នែកមួយនៃការចាត់វិធានការការពារសន្តិសុខសុវត្ថិភាពអគារតាមបណ្តោយផ្លូវ ហើយការឆ្មក់ចូលផ្ទះធ្វើឡើងដើម្បីស្វែងរកចាប់សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលគេបានកំណត់នេះបើយោងតាមប្រភពព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍របស់អភិបាលក្រុង Konya៕

LEAVE A REPLY

Please enter your comment!
Please enter your name here