របាយការណ៍របស់រដ្ឋាភិបាលអង់គ្លេស៖ សាធារណៈជនរបស់ចក្រភពអង់គ្លេសផ្តល់មូលនិធិដល់ពួកជ្រុលនិយមអ៊ីស្លាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៧

ក្រុមឧទ្ទាមជ្រុលនិយមបានទទួលជំនួយរាប់រយពាន់ផោនក្នុងមួយឆ្នាំពីចក្រភពអង់គ្លេសដោយជំនួយទាំងនោះមានការផ្គត់ផ្គង់ពីបុគ្គល និងមនុស្សមួយចំនួនបរិចាកដោយមិនដឹងខ្លួននេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល។ អគ្គលេខាធិការអង់គ្លេសលោកស្រី Amber Rudd និយាយថាប្រភពដ៏សំខាន់បំផុតនៃការគាំទ្រដល់អង្គការជ្រុលនិយមអ៊ីស្លាមគឺមកពីការបរិច្ចាគតូចៗពីជនអនាមិក និងសាធារណៈជន។ ការគាំទ្រនេះធ្វើឡើងតាមរយៈការបរិច្ចាកឲ្យអ្នកអធិប្បាយដែលមានទស្សនៈអភិរក្សយ៉ាងជ្រាលជ្រៅចំពោះសាសនាអ៊ីស្លាម។ អ្នកអធិប្បាយតែងតែធ្វើប្រតិបត្តិការនៅក្នុងវិហារអ៊ីស្លាមនៅចក្រភពអង់គ្លេស។ លោកស្រី Rudd បន្ថែមថាម្ចាស់ជំនួយមួយចំនួនប្រហែលជាមិនដឹងឬមិនបានគាំទ្ររបៀបវារៈពេញលេញរបស់អង្គភាពនោះទេ។ លោកស្រីបាននិយាយថាក្រុមមួយចំនួនបានដើរតួជាសប្បុរសជនដើម្បីប្រមូលវិភាគទានពីអ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេសអង់គ្លេសដោយអ្នកផ្តល់មូលនិធិទាំងនោះមិនបានដឹងខ្លួនថាពួកគេបានផ្តល់ជំនួយដល់ភេរវករទេ ប៉ុន្តែដោយសារតែទឹកចិត្តសប្បុរសរបស់ពួកគេសង្កត់ធ្ងន់លើសកម្មភាពសប្បុរសធម៌។ របាយការណ៍បង្ហាញពីប្រភពមូលនិធិ ធ្វើចប់រួចរាល់តាំងពី៦ខែមុនមកម្លេះ ហើយវាដល់ពេលដែលត្រូវបោះពុម្ពផ្សាយ ក៏ប៉ុន្តែនៅមានការពន្យាពេលបន្ថែមពីរដ្ឋាភិបាលដោយសាររដ្ឋាភិបាលខ្លាចប៉ះពាល់ដល់ទំនាក់ទំនងកាទូតជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនអារ៉ាប៊ីសាអូឌីត ហើយប្រទេសអារ៉ាប៊ីសាអូឌិតនឹងប្រឈមហានិភ័យបើសិនជាគេរកឃើញថាប្រទេសនេះមានជាប់ពាក់ព័ន្ធទៅនឹង ការផ្តល់មូលនិធិទៅឲ្យចក្រភពអង់គ្លេស។ នាយករដ្ឋមន្រ្តី Theresa May ត្រូវគេចោទប្រកាន់ថាហួងហែងលើរបាយការណ៍នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here