ជនជាតិអ៊ុយក្រែនប្រមាណជា១,០០០នាក់ប៉ះទង្គិចជាមួយប៉ូលិសនៅក្រៅអាគាររដ្ឋសភា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៧

ក្រុមអ្នកតវ៉ាប្រមាណជា១,០០០នាក់ដែលជាក្រុមចលនាជាតិនិយមអ៊ុយក្រែនបានបិទផ្លូវសភានៅក្រុងគៀវ និងតាមដងផ្លូវជាច្រើននៅក្នុងតំបន់នោះ។ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនៅពេលដែលក្រុមអ្នកតវ៉ាប្រើអំពើរហិង្សា។ ការប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីអ៊ុយក្រែននៅចំណុចច្រកចូលអគាររដ្ឋ Verkhovna Rada កាលពីព្រឹកថ្ងៃព្រហស្បតិ៍មានក្រុមអ្នកតវ៉ាប្រមាណជា១,០០០នាក់គប់គ្រាប់បែកផ្សែងប្រើធ្យូងថ្ម និងដំបងនេះបើយោងតាមប្រភព Interfax របស់អ៊ុយក្រែន។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប៉ូលិស និងក្រុមអ្នកតវ៉ាដែលអ្នកតវ៉ាភាគច្រើនបិទមុខរបស់ពួកគេដោយប្រើរបាំងខ្មៅ ហើយអ្នកជាតិនិយមមួយចំនួនប្រើទឹកម្រេចបាញ់ដាក់ភ្នែកប៉ូលិស។ មន្ត្រីប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងក្រុមអ្នកតវ៉ាវិញនេះបើយោងតាមប្រភពព័ត៌មានពី Ruptly។ យោងតាមប្រភពព័ត៌មានពី Interfax បានឲ្យដឹងថាមិនមានចាប់ខ្លួនអ្នកណាម្នាក់នោះទេ។ នៅខាងក្រៅក្រុមអ្នកតវ៉ាដែលមានទង់ជាតិជាតិនិយម បានទាមទារឱ្យមានការលុបបំបាត់ការបោះឆ្នោតលើអភ័យឯកសិទ្ធិរបស់សមាជិកសភាមួយចំនួនដោយក្រុមអ្នកតវ៉ារាប់រយនាក់បានដុតភ្លើង និងប្រើគ្រាប់បែកផ្សែង។ នៅថ្ងៃដដែលនោះកិច្ចប្រជុំកំពូលរវាងប្រទេសអ៊ុយក្រែន និងសភាពអឺរ៉ុបបានប្រព្រឹត្តទៅនៅរាជធានីគៀវ។ សេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំនោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានអំពាវនាវឱ្យប្រទេសអ៊ុយក្រែនរក្សាសាមគ្គីភាព និងជៀសវាងបង្កើតជម្លោះផ្ទៃក្នុងជាជាងមានការព្រួយបារម្ភអំពីការគំរាមកំហែងពីខាងក្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here