សមាជិកសភាទាមទារឲ្យកំណត់ការកាន់ទឹកអាស៊ីតជាបទល្មើសច្បាប់បន្ទាប់ពីមានការវាយប្រហារដោយទឹកអាស៊ីតជាច្រើនលើកក្នុងរយៈពេល៩០នាទី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០១៧

ការកាន់ទឹកអាស៊ីត្រូវជាប់ទោសឧក្រិដ្ឋនេះបើយោងតាមប្រសាសន៍របស់សមាជិកសភាម្នាក់និយាយបន្ទាប់មានការវាយប្រហារដោយជះទឹកអាស៊ីតជាច្រើនលើកកើតឡើង។ ប៉ូលិសទីក្រុងនិយាយថាក្មេងជំទង់ចំនួន២នាក់ត្រូវប៉ូលិសចាប់ខ្លួនក្រោយពីមានការស៊ើបអង្កេតអស់រយៈពេលមិនដល់៩០នាទី។ ប៉ូលិសបន្ថែមថា ការវាយប្រហារទាំងអស់មានការពាក់ព័ន្ធជាមួយការលួចម៉ូតូរបស់ជនរងគ្រោះ។ បុរសអាយុ៣២ឆ្នាំម្នាក់នៅលើម៉ូតូរងបួសលើផ្ទៃមុខបន្ទាប់ពីមានបុរស២នាក់ជិះដេញស្របទិសជាមួយគាត់រួចក៏ជះអាស៊ីតនៅលើមុខរបស់គាត់។ ក្រោយពីការជះ បុរសម្នាក់បានលួចម៉ូតូ និងបុរសម្នាក់ទៀតបើកគេចខ្លួន។ ប៉ូលិសបានឲ្យដឹងថាជនរងគ្រោះត្រូវគេបញ្ចូនទៅមន្ទីពេទ្យនៅក្រុងឡុងដ៏ខាងកើត ហើយស្ថានភាពរងរបួសនឹងផ្តល់ព័ត៌មានបន្ថែមនៅពេលក្រោយ។ រយៈពេល២០នាទីក្រោយមក ជនរងគ្រោះម្នាក់ទៀតត្រូវគេជះទឹកអាស៊ីតនៅ Islington។ គាត់ត្រូវគេបញ្ចូនទៅមន្ទីពេទ្យនៅភាគខាងជើងក្រុងឡុងដ៏។ រយៈពេល១៥នាទី ក្រោយមកទៀតអ្នកវាយប្រហារបានកំណត់គោលដៅជះលើបុរសម្នាក់ទៀតនៅវិថី Shoreditch High។ ស្ថានភាពជំងឺរបស់គាត់មិនប៉ះពាល់ដល់ជិវិតទេនេះបើយោងតាមការបញ្ជាក់ពីប៉ូលិស។ បុរសជិះម៉ូតូដែលលួចបាន បានធ្វើការវាយប្រហារម្តងទៀតដោយជះទឹកអាស៊ីតទៅលើបុរសម្នាក់នៅលើផ្លូវ Cazenove បង្កឱ្យមានរបួសដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ ការវាយប្រហារចុងក្រោយនៅពេលយប់ត្រូវបានគេរាយការណ៍ទៅប៉ូលិសនៅម៉ោង១១:៣០នាទីពេលយប់ ហើយការវាយប្រហារកើតឡើងនៅពេលដែលបុរសម្នាក់ទៀតកំពុងអង្គុយលើម៉ូតូនៅចំណុចចរាចរណ៍ Chatsworth Road។ ក្រោយពីជនដៃដល់ជះទឹកអាស៊ីតលើបុរសម្នាក់នោះអ្នកវាយប្រហារក៏បានលូចយកម៉ូតូរបស់ជនរងគ្រោះទៀត។ ការវាយប្រហារដោយជះទឹកអាស៊ីតបានបង្កើតក្តីបារម្ភបញ្ជាក់ឲ្យឃើញថាចំនួនវាយប្រហារកើតឡើងទូរទាំងរាជធានី៕

LEAVE A REPLY

Please enter your comment!
Please enter your name here