សហរដ្ឋអាមេរិកសម្លាប់មេដឹកនាំ ISIS ក្នុងប្រទេស Afghanistan

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៧

សហរដ្ឋអាមេរិកអះអាងថាគេបានសម្លាប់មេដឹកនាំ ISIS ក្នុងប្រទេស Afghanistan។ កម្លាំងវាយប្រហាររបស់អាមេរិកបានធ្វើការវាយប្រហារនៅក្នុងខេត្ត Kunar នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។ លោក Abu Sayed មេដឹកនាំឧទ្ទាមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេស Afghanistan ត្រូវគេសម្លាប់នេះបើយោងតាមប្រភពព័ត៌មានពីលោកអគ្គមេបញ្ជាការសហរដ្ឋអាមេរិក។ លោក Abu Sayed គឺជាមេដឹកនាំកំពូលទី៣របស់ឧទ្ទាម ISIS-K ក៏ត្រូវកម្លាំងអាមេរិច សម្លាប់កាលពីឆ្នាំមុនដែរ ហើយសហរដ្ឋអាមេរិចនឹងបន្តការប្រឆាំងជាមួយក្រុមឧទ្ទាមរហូតទាល់តែឧទ្ទាមវិនាសអស់ នេះយោងតាមប្រភពព័ត៌មានពីលោក John Nicholson បានលើកឡើងកាលពីថ្ងៃសុក្រ។ លោកបានបន្ថែមទៀតថា គ្មានកន្លែងណាមានសុវត្ថិភាពសម្រាប់ក្រុមឧទ្ទាម ISIS-K នៅលើទឹកដីប្រទេស Afghanistan៕

LEAVE A REPLY

Please enter your comment!
Please enter your name here