ប្រទេសអាល្លឺម៉ង់ដោះលែងអតីតអ្នកស៊ើបការណ៍របស់ទីភ្នាក់ងារចារកម្មអ៊ីស្លាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៧

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីរបស់មន្ត្រីតុលាការក្នុងតំបន់បានឲ្យដឹងថាតុលាការទីក្រុង Dusseldorf សម្រេចដោះលែងអតីតភ្នាក់ងារធ្វើការនៅការិយាល័យសហព័ន្ធអាល្លឺម៉ង់ដើម្បីការពាររដ្ឋធម្មនុញ្ញ។ ជនសង្ស័យនេះត្រូវគេចាប់ខ្លួនកាលពីឆ្នាំមុនដោយសារការប្រមូលទិន្នន័យសម្ងាត់ និងការរៀបចំផែនការវាយប្រហារភេរវកម្ម។ តុលាការបានទម្លាក់ការចោទប្រកាន់មួយចំនួន និងអនុញ្ញាតឱ្យដោះលែងជនសង្ស័យអាយុ៥១ឆ្នាំនេះ ប៉ុន្តែគាត់នៅតែប្រឈមនឹងការកាត់ទោសចំពោះការបញ្ចេញព័ត៌មានរសើបនេះបើយោងតាមការបញ្ជាក់របស់ Deutsche Welle។ បុរសម្នាក់នេះអាចនឹងត្រូវចោទប្រកាន់ពីបទប៉ុនប៉ងក្បត់ជាតិផងដែរ។ បុរសម្នាក់នេះមិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ ប៉ុន្តែគាត់ជាជនជាតិអាល្លឺម៉ង់ម្នាក់ដែលគេឃុំខ្លួនកាលពី៨ខែមុនបន្ទាប់ពីគាត់ទាក់ទងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមតាមបណ្តាញអ៊ីនធើណែត។ ជនសង្ស័យនេះធ្វើការឱ្យភ្នាក់ងារចារកម្មបានរយៈពេលកន្លះឆ្នាំនៅពេលដែលព័ត៌មានទម្លាយឱ្យដឹងថាគាត់ប្រមូលទិន្នន័យសម្ងាត់ទាក់ទងនឹងប្រតិបត្តិការរបស់ទីភ្នាក់ងារចារកម្ម ហើយបានរៀបចំការវាយប្រហារលើទីបញ្ជាការរបស់និយោជករបស់គាត់ឈ្មោះ BfV នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន Der Spiegel។ យោងតាមសារព័ត៌មាន Deutsche Welle ដកស្រង់សម្តីពីមេធាវីជាច្រើនឲ្យដឹងថាសេចក្តីសម្រេចរបស់តុលាការដើម្បីដោះលែងអ្នកជាប់ឃុំឃាំងនេះត្រូវផ្អែកលើ “ការចាប់អារម្មណ៍” របស់គាត់នៅក្នុងសវនាការ។ បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យម្នាក់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងកំឡុងពេលវាយឆ្មក់នោះកងកម្លាំងសន្តិសុខរាយការណ៍ថាពួកគេរកឃើញខ្សែភាពយន្តអាសអាភាសដែលជនសង្ស័យគឺជាតួអង្គ។ កាសែត Die Welt រាយការណ៍ថានៅឆ្នាំ២០១៦ អ្នកវាយប្រហារក្រុមរដ្ឋអ៊ីស្លាម២០នាក់ត្រូវគេរាយការណ៍ថាស្ថិតនៅក្នុងជួរកងទ័ពអាល្លឺម៉ង់ខណៈដែល៦០នាក់ផ្សេងទៀតត្រូវដាក់នៅក្នុងបញ្ជីឃ្លាំមើលមួយនៃទស្សនៈជ្រុលនិយម។ ពួកទាហានក៏ចាប់អារម្មណ៍ទៅលើអាវុធទំនើប និងការហ្វឹកហ្វឺនយុទ្ធសាស្ត្រកម្រិតខ្ពស់សម្រាប់ការវាយប្រហារភេរវកម្មនាពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here