ប្រទេសទួរគីបណ្តេញមន្រ្តីរាជការ៧,០០០នាក់នៅថ្ងៃរំលឹកខួបការធ្វើរដ្ឋប្រហារបរាជ័យ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៧

ប្រទេសទួរគីបានបណ្តេញមន្រ្តីរាជការចំនួន៧,០០០នាក់ដែលមន្រ្តីទាំងនោះ ត្រូវគេចោទប្រកាន់ថាជាក្រុមភេរវករកម្រិតរដ្ឋាភិបាលនៅថ្ងៃរំលឹកខួបការធ្វើរដ្ឋប្រហារដែលបរាជ័យ។ មន្រ្តីទាំងនោះរងការចោទថាជាភេរវករលំដាប់រដ្ឋាភិបាល។ មន្រ្តីទាំងនោះមានទាំងគ្រូបង្រៀន បណ្ឌិត និងប៉ូលីស ត្រូវគេបណ្តេញចេញពីការ ងារកាលពីថ្ងៃសុក្រក្នុងនោះមានទាំងអតីតអភិបាលខេត្ត Istanbul លោក Huseyin Avni Mutlu ដែលគេចាប់ដាក់គុកជាប់ចោទពីបទជាប់ពាក់ព័ន្ធនឹងលោកអាចារ្យ Fethullah Gulen។ ប្រទេសទួរគីបន្ទោសលោក Gulen ថាជាមេដឹកនាំដែលប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំមុន ប៉ុន្តែលោក Gulen បានបដិសេធលើការចោទប្រកាន់នេះ។ ប្រទេសនេះបានដាក់រដ្ឋក្នុងសភាពអាសន្នបន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលគ្រប់គ្រងដែលកំណត់ដោយស្របច្បាប់។ ក្រោពីគេបានដឹងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ មន្ត្រីរាជការប្រមាណជា១១០,០០០នាក់ត្រូវគេបណ្តេញចេញពីការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here