ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧
យន្តហោះចម្បាំងរបស់អាល្លឺម៉ង់បានបង្ខំឱ្យយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Korean Air ចុះចតនៅអាកាសយាន្តដ្ឋាន Stuttgart។ យន្តហោះយោធា២គ្រឿងរបស់អាល្លឺម៉ង់ប្រញាប់ប្រញាល់ស្កាត់យន្តហោះកូរ៉េមួយគ្រឿងដែលមានអ្នកដំណើរ២០០នាក់នៅលើយន្តហោះបង្ខំឱ្យយន្តហោះនេះចុះចតនៅ Stuttgart ក្នុងប្រទេសអាល្លឺម៉ង់។ យន្តហោះយោធាត្រូវបានគេបញ្ចូនទៅស្កាត់ ខណៈពេលដែលយន្តហោះដឹកអ្នកដំណើរកូរ៉េដែលធ្វើដំណើរពីទីក្រុង Seoul ទៅកាន់ទីក្រុង Zurich មិនអាចឆ្លើយតបនឹងការទាក់ទងតាមរយៈវិទ្យុទាក់ទងកាលពីយប់ថ្ងៃសៅរ៍នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តី Stuttgart ដកស្រង់ដោយ dpa។ គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ពីមូលហេតុដែលមិនអាចទាក់ទងគ្នាតាមវិទ្យុទាក់ទងនៅឡើយទេ។ ជាលទ្ធផលអ្នកដំណើរដែលរងផលប៉ះពាល់ដោយត្រូវផ្អាក់ការហោះហើរនៅអាកាសយានដ្ឋាន Stuttgart នៅភាគនិរតីប្រទេសអាល្លឺម៉ង់១យប់ដោយសារតែមានបំរាមផ្អាកមិនឲ្យមានការហោះហើរបន្តភ្លាមៗនោះទេ៕