ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧
កងកម្លាំងអ៊ីស្រាអ៊ែលបាញ់សម្លាប់យោធាប៉ាឡេស្ទីនក្នុងភូមិ Nabi Saleh នៅជិតក្រុង Ramallah នេះបើយោងតាមប្រភពពីសេចក្តីរាយការណ៍របស់ Reuters។ ប៉ូលិសអ៊ីស្រាអ៊ែលបានបើកការប្រយុទ្ធព្រោះតែបុរសម្នាក់នោះចង់បាញ់ប្រហារលើពួកគេនេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិស និងយោធា។ កងកម្លាំងយោធាបានប្រទះឃើញភេរវករតម្រង់កាំភ្លើងទៅលើពួកគេ ហើយកម្លាំងយោធាក៏បានបាញ់តបដែលបណ្តាលឲ្យភេរវករនោះស្លាប់នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យប៉ូលិសលោក Micky Rosenfeld។ លោកបានបន្ថែមថាបុរសរូបនោះត្រូវគេសង្ស័យថាបានបាញ់សម្លាប់មនុស្ស២នាក់នៅតំបន់ West Bank។ ឧបទ្ទវហេតុដែលបានកើតឡើងនោះមិនបានបណ្តាលឱ្យមានការប៉ះពាល់ដល់កងកម្លាំងអ៊ីស្រាអ៊ែលទេ។ រហូតមកដល់ពេលនេះពុំមានសេចក្តីអត្ថាធិប្បាយណាមួយចេញពីអាជ្ញាធរប៉ាឡេស្ទីនទេ៕