ជម្លោះរវាងអង្គការ NATO និងប្រទេសទួរគីបង្ហាញពីភាពប្រេះឆាក្នុងសម្ព័ន្ធយោធាខាងលិច

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧

រឿងអាក្រក់មួយចំនួនបានកើតឡើងចំពោះអង្គការ NATO ក្នុងទីក្រុង Brussels និងក្រុង Ankara ដែលជាកត្តាគួរឲ្យព្រួយបារម្ភពីព្រោះប្រទេសទួរគីគឺជាប្រទេសមហាអំណាចយោធាធំបំផុតទី២នៅក្នុងសម្ព័ន្ធភាពនេះបើយោងតាមប្រភពព័ត៌មានពីលោក Jan Oberg នាយកមូលនិធិសម្រាប់ការស្រាវជ្រាវសន្តិភាព និងអនាគតប្រាប់ទៅកាន់ភ្នាក់ងារ RT។ ក្រុង Ankara បានបដិសេធសមាជិកសភាអាល្លឺម៉ង់ដោយមិនទទួលយកកងទ័ពដែលឈរជើងនៅមូលដ្ឋានអាកាស Konya នៅភាគនិរតីនៃប្រទេសទួរគី។ Konya គឺទាំងមូលដ្ឋានកងទ័ពអាកាស និងជាអាកាសយានដ្ឋានសាធារណៈ។ វាក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដ៏សំខាន់មួយសម្រាប់ទ័ពអាកាសទួរគី ហើយទាំងកងកម្លាំង NATO និងកងទ័ពអាល្លឺម៉ង់រក្សាវត្តមាននៅទីនោះ។ អ្នកនយោបាយអាល្លឺម៉ង់ក៏ត្រូវគេបដិសេធមិនឱ្យចូលទៅកាន់មូលដ្ឋាន Incirlik នៅពេលកងទ័ពអាល្លឺម៉ង់បរាជ័យនៅទីនោះ។ ការបង្កើតជម្លោះទាំងមូលរវាង NATO និងប្រទេសទួរគីគឺស្ថិតនៅក្នុងស្ថានភាពមួយដែលប្រទេសទួរគីស្ថិតនៅចំកណ្តាលនៃជម្លោះជាច្រើន។ អង្គការ NATO ត្រូវបានគេសន្មត់ថាបង្កើតឡើងដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ចំណែកឯប្រទេសទួរគីកំពុងចាកចេញពីលទ្ធិប្រជាធិបតេយ្យនេះបើយោងតាមប្រភពព័ត៌មានពីលោក Jan Oberg ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន RT៕

LEAVE A REPLY

Please enter your comment!
Please enter your name here