កងទ័ពជើងទឹកអ៊ីរ៉ង់បដិសេធថាមិនបានប្រើកាំរស្មីឡាស៊ែរលើឧទ្ធម្ភាគចក្រកងកម្លាំងម៉ារីនរបស់អាមេរិកនៅ Strait of Hormuz ទេ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧

មេបញ្ជាការនាវាជើងទឹកទី១របស់អ៊ីរ៉ង់លោកឧត្តមនាវីឯក Hossein Azad បានបដិសេធចំពោះការអះអាងរបស់អាម៉េរិកថានាវាអ៊ីរ៉ង់បានបញ្ជាចង្អុលឡាស៊ែរលើឧទ្ធម្ភាគចក្រកងកម្លាំងម៉ារីនអាមេរិក CH-53E ដែលបានហោះហើរលើខ្សែសង្វាក់ Hormuz កាលពីខែមិថុនានេះបើយោងតាមប្រភពរាយការណ៍ពី Tasnim កាលពីថ្ងៃអាទិត្យ។ ទាក់ទិនទៅនឹងករណីនេះកាលពីខែមុនមន្រ្តីការពារជាតិអាមេរិកនិយាយថាមានការវាយប្រហារលើនាវា USS Bataan នាវាពិឃាតនាំផ្លូវមីស៊ីល USS Cole និងនាវាដឹកទំនិញធុនធ្ងន់ឈ្មោះ Washington Chambers ព្រមទាំងកប៉ាល់មួយគ្រឿងដោយការវាយប្រហារនោះជាក់ស្តែងបានប្រើកាំរស្មីលើ Cole ហើយអ៊ីរ៉ង់ក៏មានការបង្វឹកការបាញ់កាំរស្មីឡាស៊ែរទៅលើលើយន្ដហោះកម្លាំងម៉ារីនអាមេរិក CH-53E ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here